អានតួអត្ថបទ
បទសម្ភាស

លោក ​អាត់ ធន់៖​ ច្បាប់​ស្តីពី​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បរមា​អាច​បញ្ចប់​ការ​តវ៉ា​របស់​កម្មករ​កម្ពុជា​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​​ប្រចាំថ្ងៃ​​របស់​​វិទ្យុ​​បារាំង​​អន្តរជាតិ ​RFI ​នៅ​ថ្ងៃនេះ​ គឺ​​លោក ​អាត់ ធន់​ ប្រធាន​​សហភាព​​ការ​​ងារ​​​កម្ពុជា​(CLC)​។ ​លោក ​អាត់ ធន់ ​ដែល​​បាន​​ចូល​រួម​​នៅ​ក្នុង​​កិច្ច​ពិភាក្សា​​ស្តីពី ​សេចក្តី​​ព្រាង​​ច្បាប់ ​ស្តីពី ​​ការ​កំណត់​​ប្រាក់​​ឈ្នួល​​អប្បរ​មា​​របស់​​កម្មក​រ​​នៅ​លើ​​វិស័យ​ផ្សេងៗ​នៅ​ក្នុង​​ប្រទេស​​​កម្ពុជា ​នៅ​ថ្ងៃ​នេះ ​បាន​​សាទរ​​ចំពោះ​​ឆន្ទៈ​​របស់​​រដ្ឋាភិបាល​​ក្នុង​ការ​​ធ្វើ​​ឲ្យ​​ប្រសើរ​ឡើង​​នូវ​​​យន្តការ​​តម្លើង​​ប្រាក់​​ឈ្នួល​​អប្បរ​មា​​របស់​​កម្មក​រ​ និយោជិត ​ដែល​​គ្រប់​​ដណ្តប់​​លើ​​វិស័យ​​នានា​​​នៅ​ក្នុង​​ប្រទេស​​កម្ពុជា​​រាប់​ទាំង​​វិស័យសំណង់​ សេវាកម្ម ​​កម្មករ​​កាត់ដេរ​​ផង​ដែរ​។ ​ប៉ុន្តែ​​ទន្ទឹម​គ្នា​នេះ ​លោក​​បាន​​ស្នើ​​​សុំ​​ឲ្យ​​រដ្ឋាភិបាល​​ដក​ចេញ​​នូវ​​ចំណុច​​មួយ​ចំនួន ​ពិសេស​​ការ​ដាក់​ទោស​​ធ្ងន់​ធ្ងរ​​ពេក​​លើ​​តំណាង​​​សហជីព​។ ​ជាមួយ​គ្នា​នេះ ​លោក​​អាត់ ធន់ ​បាន​​កត់​សំគាល់​ថា ​តាម​រយៈ​សេចក្តី​​ព្រាង​​ច្បាប់​​​ថ្មី​​នេះ ​នឹង​​អាច​​បញ្ចប់​​ការ​តវ៉ា​​របស់​​កម្មករ​​នៅ​ក្នុង​​ប្រទេស​​កម្ពុជា​បាន​បើការអនុវត្តន៍​បាន​ត្រឹម​ត្រូវ​។

លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) និង​ជា​ប្រធានសហភាពការងារកម្ពុជា(CLC) ក្នុង​ពេល​ផ្តល់​បទសម្ភាស​ដល់​វិទ្យុ​បារាំង​អន្តរជាតិ ​ថ្ងៃទី​ ១២ ​ខែធ្នូ​ ឆ្នាំ២០១៦​។​
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) និង​ជា​ប្រធានសហភាពការងារកម្ពុជា(CLC) ក្នុង​ពេល​ផ្តល់​បទសម្ភាស​ដល់​វិទ្យុ​បារាំង​អន្តរជាតិ ​ថ្ងៃទី​ ១២ ​ខែធ្នូ​ ឆ្នាំ២០១៦​។​ @Va Somnob
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ