អានតួអត្ថបទ
បទសម្ភាស

លោក​ កន ​សាវាង្ស​៖ ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ (២០១៦) ​មាន​កម្រិត​លម្អៀង​តិច​តួច​បំផុត​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​​ប្រចាំថ្ងៃ​​របស់​​វិទ្យុ​​បារាំង​​អន្តរជាតិ ​RFI ​នៅ​​រាត្រី​​នេះ​ គឺ​ លោក​ កន សាវា​ង្ស ​មន្ត្រី​ជាន់​ខ្ពស់​​ផ្នែក​​អង្កេត​​នៃ​​អង្គការ​​ខុម​ហ្វ្រែល​។​អង្គការ​​ខុម​ហ្វ្រែល ​នៅ​​ថ្ងៃទី​៥​មេសា​​នេះ ​បាន​ចេញ​​ផ្សាយ​​លទ្ធផល​​នៃ​​ការ​ធ្វើ​​សវនកម្ម​​លើ​​បញ្ជី​​ឈ្មោះ​​បោះ​ឆ្នោ​ត​​ថ្មី​​ឆ្នាំ​២០១៦​របស់ ​គ.ជ.ប​ ដែល​​បាន​​រក​ឃើញ​ថា ​គុណភាព​​នៃ​​បញ្ជី​​ឈ្មោះ​​បោះ​ឆ្នោត​​ថ្មី ​មាន​​កម្រិត​​ជឿ​ជាក់​​រហូត​ដល់​​ជាង​៩៥​ភាគ​រយ​។ ​លទ្ធផល​​នេះ ​បង្ហាញ​​ពី​​គុណ​ភាព​​នៃ​​បញ្ជី​​ឈ្មោះ​​បោះឆ្នោត​​ថ្មី ​ដែល​​នឹង​ត្រូវ​​ប្រើប្រាស់​​នៅ​ក្នុង​​ការ​បោះ​ឆ្នោត​​ឃុំ​​សង្កាត់ ​នៅ​​ថ្ងៃ​អាទិត្យ ​ទី​៤ ​មិថុនា ​ខាង​មុខ ​មាន​​កម្រិត​​លម្អៀង​​តិច​តួច​​បំផុត​។ ​មាន​ន័យ​ថា ​ក្នុង​ចំណោម​​ប្រជាពល​រដ្ឋ​​ខ្មែរ​​ជាង​៧​លាន​៨​សែន​​នាក់ ​ដែល​​បាន​ទៅ​​ចុះ​ឈ្មោះ​​បោះ​ឆ្នោត​​រួច​ហើយនោះ​ ​នឹង​មាន​​ឈ្មោះ​​នៅ​ក្នុង​​បញ្ជី​​ឈ្មោះ​​បោះ​ឆ្នោត​​ថ្មី ​ក្នុង​នោះ ​ភាព​ត្រឹម​ត្រូវ ​នៃ​​ឈ្មោះ ​ភេទ ​និង​​ថ្ងៃ​ខែ​​ឆ្នាំ​​កំណើត ​មាន​​រហូត​ដល់​៩៣.៧​ ភាគ​រយ​។

លោក កន សាវាង្ស មន្ត្រីជាន់ខ្ពស់ផ្នែកអង្កេតនៃអង្គការខុមហ្វ្រែល​ (Comfrel) ​ក្នុង​ពេល​ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI ​កាល​ពី​ថ្ងៃទី ​៥ ​មេសា ​ឆ្នាំ​២០១៧​។​
លោក កន សាវាង្ស មន្ត្រីជាន់ខ្ពស់ផ្នែកអង្កេតនៃអង្គការខុមហ្វ្រែល​ (Comfrel) ​ក្នុង​ពេល​ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI ​កាល​ពី​ថ្ងៃទី ​៥ ​មេសា ​ឆ្នាំ​២០១៧​។​ @Seng Thai
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ