លោក មាស វីរិទ្ធ៖ មនុស្សជាង៥ពាន់ត្រូវបានឃាត់ខ្លួន ក្នុងរយៈពេល២ខែនៃយុទ្ធនាការបង្ក្រាបគ្រឿងញៀន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:១៩
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺនាយឧត្ដមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ក្នុងនាមជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក មាស វិរិទ្ធ បានបង្ហាញរបាយការណ៍ថា ក្នុងរយៈពេល២ខែនៃយុទ្ធនាការបង្ក្រាបគ្រឿងញៀននៅក្របខណ្ឌទូទាំងប្រទេស អាជ្ញាធរកម្ពុជាសម្រេចបានការបង្ក្រាបបទល្មើសជួញដូ និងប្រើប្រាស់គ្រឿងញៀនសរុប ២៣២៨ករណី ដោយបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៥៣៥៧នាក់ ក្នុងនោះមានស្រីចំនួន៥៤៨នាក់។ ពួកគេភាគច្រើន ត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីចោទប្រកាន់ទៅតាមផ្លូវច្បាប់។ បើតាមលោក មាស វិទ្ធ គេមិនអាចកំណត់បាននៅឡើយទេថា តើអាជ្ញាធរត្រូវការប្រើប្រាស់ពេលវេលាយូប៉ុណ្ណា ដើម្បីបង្ក្រាបអ្នកប្រើប្រាស់គ្រឿងញៀនឲ្យអស់ពីប្រទេសកម្ពុជា។សូមបញ្ជាក់ថា ប្រទេសកម្ពុជា ត្រូវបានគេប៉ាន់ស្មានថា មានអ្នកប្រើប្រាស់គ្រឿងញៀនជាង១ម៉ឺន៣ពាន់នាក់។