ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/04 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/04 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/04 12h00 GMT

លោក ​ម៉ោញ ​សារ៉ាត់​៖ ​“ខ្ញុំ​មិនមែន​ជា​ឳពុក​របស់​ម៉ាដុក ​ហើយ​ក៏​មិន​បាន​ប្តឹង​ទាមទារ​សិទ្ធិ​ជា​ឳពុក​ដែរ​”​

លោក ​ម៉ោញ ​សារ៉ាត់​៖ ​“ខ្ញុំ​មិនមែន​ជា​ឳពុក​របស់​ម៉ាដុក ​ហើយ​ក៏​មិន​បាន​ប្តឹង​ទាមទារ​សិទ្ធិ​ជា​ឳពុក​ដែរ​”​
 
លោក ​ម៉ោញ ​សារ៉ាត់ ​អតីត​ប្រធាន​អង្គការ​ទស្សនៈ​ខ្មែរ​ដើម្បី​អភិវឌ្ឍន៍​ដែល​ត្រូវ​បាន​កាសែត​អង់គ្លេស ​The Sun ​ចុះ​ផ្សាយ​ថា ​ជា​ឳពុក​ម៉ាដុក ​កូន​ប្រុស​ចិញ្ចឹម​របស់​តារាហូលីវូដ ​ចូលី​។​ @Facebook

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ​គឺ​លោក ម៉ោញ សារ៉ាត់ អតីត​ប្រធាន​អង្គការ​ទស្សនៈ​ខ្មែរ​ដើម្បី​អភិវឌ្ឍន៍។ ឆ្លើយតប​ទៅនឹង​ប្រតិកម្ម​របស់​មហាជន​ជុំវិញ​អនាគត​របស់​ម៉ា​ដុក (Maddox) ដែលជា​កូនប្រុស​ចិញ្ចឹម​ច្បង​របស់​លោកស្រី អេ​ន​ជេ​លី​ណា ជូ​លី (Angelina Jolie) តារាភាពយន្ត​ហូលីវូត​ដ៏​ល្បីល្បាញ​នោះ លោក ម៉ោញ សារ៉ាត់ បាន​ឆ្លើយ​បដិសេធថា លោក​មិនមែនជា​ឳ​ពុក​បង្កើត​របស់​ម៉ា​ដុក​នោះទេ។ ជាមួយគ្នានេះ លោក ម៉ោញ សារ៉ាត់ ក៏បាន​បដិសេធថា មិនបាន​ផ្តល់​បទសម្ភាសន៍​ដល់​កាសែត​អង់គ្លេស​ឈ្មោះ The Sun ពី​បញ្ហា​ប្តឹង​ទាមទារ​សុំ​សិទ្ធិ​គ្រប់គ្រង​លើ​ម៉ា​ដុក​វិញ​នោះទេ។ សូមបញ្ជាក់ថា លោក ម៉ោញ សារ៉ាត់ ក្រៅពី​ជា​អតីត​ប្រធាន​អង្គការ​ទស្សនៈ​ខ្មែរ​ដើម្បី​អភិវឌ្ឍន៍ ក៏​ជា​ប្រធាន​ក្រុម​ប្រតិបត្តិ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ប្រចាំខេត្ត​ឧ​ត្ត​រ​មានជ័យ​ផងដែរ៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • កម្ពុជា

    ខ្សែ​ភាពយន្ត​ «មុនដំបូង​គេ​សម្លាប់​ប៉ា​របស់​ខ្ញុំ» នឹង​​បញ្ចាំង​ជា​លើក​ដំបូង​នៅ​សៀមរាប​ក្នុង​ខែ​កុម្ភៈ

    ស្វែងយល់បន្ថែម

  • បទយកការណ៍

    មហាស្រព​ភាពយន្ត​ខ្នាត​ខ្លី​ជំរុញ​ការ​ផលិត​ភាពយន្ត​ខ្នាត​វែង​ខណៈ​កម្ពុជា​ជា​ទី​ផ្សារ​ភាពយន្ត​បរទេស​ច្រើន​ឆ្នាំ​មក​ហើយ

    ស្វែងយល់បន្ថែម

  • ការ​បើក​មហោស្រពភាពយន្ត​អន្តរជាតិ ក្រុង​កាន លើក​ទី ៦៩

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ