លោក ម៉ោញ សារ៉ាត់៖ “ខ្ញុំមិនមែនជាឳពុករបស់ម៉ាដុក ហើយក៏មិនបានប្តឹងទាមទារសិទ្ធិជាឳពុកដែរ”
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:៤០
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះគឺលោក ម៉ោញ សារ៉ាត់ អតីតប្រធានអង្គការទស្សនៈខ្មែរដើម្បីអភិវឌ្ឍន៍។ ឆ្លើយតបទៅនឹងប្រតិកម្មរបស់មហាជនជុំវិញអនាគតរបស់ម៉ាដុក (Maddox) ដែលជាកូនប្រុសចិញ្ចឹមច្បងរបស់លោកស្រី អេនជេលីណា ជូលី (Angelina Jolie) តារាភាពយន្តហូលីវូតដ៏ល្បីល្បាញនោះ លោក ម៉ោញ សារ៉ាត់ បានឆ្លើយបដិសេធថា លោកមិនមែនជាឳពុកបង្កើតរបស់ម៉ាដុកនោះទេ។ ជាមួយគ្នានេះ លោក ម៉ោញ សារ៉ាត់ ក៏បានបដិសេធថា មិនបានផ្តល់បទសម្ភាសន៍ដល់កាសែតអង់គ្លេសឈ្មោះ The Sun ពីបញ្ហាប្តឹងទាមទារសុំសិទ្ធិគ្រប់គ្រងលើម៉ាដុកវិញនោះទេ។ សូមបញ្ជាក់ថា លោក ម៉ោញ សារ៉ាត់ ក្រៅពីជាអតីតប្រធានអង្គការទស្សនៈខ្មែរដើម្បីអភិវឌ្ឍន៍ ក៏ជាប្រធានក្រុមប្រតិបត្តិរបស់គណបក្សសង្គ្រោះជាតិប្រចាំខេត្តឧត្តរមានជ័យផងដែរ៕