ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 29/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 29/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 28/05 12h00 GMT

លោក ង៉ែត ជូ៖ ដើម្បី​តុល្យភាព ​រដ្ឋាភិបាល​គួរ​ទម្លាក់​បន្ទុក​បង់​ពន្ធ​ចំពោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​

លោក ង៉ែត ជូ៖ ដើម្បី​តុល្យភាព ​រដ្ឋាភិបាល​គួរ​ទម្លាក់​បន្ទុក​បង់​ពន្ធ​ចំពោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​
 
លោក ង៉ែត ជូ ទីប្រឹក្សាសេដ្ឋកិច្ចនៃក្រុមហ៊ុនពិគ្រោះយោបល់ EMC ក្នុង​នាម​ជា​ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI​ ថ្ងៃទី ​១៩​ មីនា ​ឆ្នាំ​​២០១៧​។​ @Ngeth chou

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) កាលពី​ថ្ងៃទី១៥មីនា បាន​ចេញ​​សេចក្តី​ថ្លែង​ការណ៍​​មួយ ​ដោយ​បាន​​បង្ហាញ​​ពី​​ការ​ព្រួយ​បារម្ភ​​ចំពោះ​​សេចក្តី​សម្រេច​​របស់​​ធនា​គារ​​ជាតិ​​កម្ពុជា ​ស្តីពី ​ការ​​ដាក់​​ពិ​ដាន​​អត្រា​ការ​ប្រាក់​​ឥណទាន​​របស់​​គ្រឹះស្ថាន​​មីក្រូហិរញ្ញ​វត្ថុ ​ត្រឹម​តែ​១៨​ភាគរយ​​ក្នុង​​មួយ​​ឆ្នាំ​។ ​សេចក្តី​សម្រេច​​នឹង​​អនុវត្ត​​ចាប់​ពី​​ថ្ងៃទី ​០១ ​ខែមេសា​​ខាង​មុខ​នេះ ​ប៉ុន្តែ​​គណបក្ស​​ប្រជាធិបតេយ្យ​​មូល​ដ្ឋាន ​បាន​ស្នើ​​សុំ​​ឲ្យ​​ធនាគារ​ជាតិ​​ពិចារណា​​ឡើង​វិញ ​ដើម្បី​​បញ្ជៀ​ស​ការ​​ក្ស័យ​​ធន ​របស់​​គ្រឹះ​ស្ថាន​​មីក្រូហិរញ្ញ​វត្ថុ​។ ​មិន​តែ​ប៉ុណ្ណោះ ​សេចក្តី​ថ្លែង​ការណ៍ ​ក៏​បាន​​ស្នើ​សុំ​​ឲ្យ​​រដ្ឋាភិ​បាល​ គួរ​តែ​​ទម្លាក់​​បន្ទុក​​បង់​ពន្ធ​​ចំពោះ​​គ្រឹះស្ថាន​​មីក្រូហិរញ្ញ​វត្ថុ​​ផង​ដែរ​។ ​ក្នុង​នាម​​ជា​​ភ្ញៀវ​​ប្រចាំ​​ថ្ងៃ​​របស់​​វិទ្យុ​​បារាំង​​អន្តរជាតិ​​ RFI​ នៅ​​រាត្រី​​នេះ ​លោក ​ង៉ែត ជូ ​ដែល​ជា​​ទី​ប្រឹក្សា​​សេដ្ឋកិច្ច​​នៃ​​ក្រុម​​ហ៊ុន​​ពិគ្រោះ​​យោបល់​ EMC​ បាន​​យល់​ស្រប​​ចំពោះ​​សេចក្តី​ថ្លែងការណ៍​​នេះ ​និង​​បាន​​លើក​ឡើង​ថា ​ការ​ធ្វើ​​បែប​នេះ ​ក៏​​ដើម្បី​​តុល្យភាព ​និង​​និរន្តរភាព​​នៃ​ប្រតិបត្តិ​ករ​​ទាំង​អស់​។


ខាងក្រោម​នេះ គឺជា​បទសម្ភាសន៍​រប​ស់ វ៉ា សំណព្វ ជាមួយ​លោក ង៉ែត ជូ។

 


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • កម្ពុជា-សេដ្ឋកិច្ច

    រដ្ឋាភិបាល​នឹង​ផ្ដាច់​សម្លេង​រោទិ៍​ដែល​បន្លឺ​ឡើង​ថា ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មិន​មែន​ជារបស់​រដ្ឋ​នៅ​ចុង​ខែ​នេះ

    ស្វែងយល់បន្ថែម

  • កម្ពុជា

    អេស៊ីលីដា៖ ការ​ផ្លាស់​ប្តូរ​និមិត្ត​សញ្ញា «រូបហង្ស» នៅ​សាខាទូ​ទាំង​ប្រទេស សម្រេច​បាន​ជាង​ ៩៥%​

    ស្វែងយល់បន្ថែម

  • បទយកការណ៍

    ពលរដ្ឋ៖ យុទ្ធនាការផ្សព្វផ្សាយតាមទូរស័ព្ទ​របស់​រដ្ឋា​ភិបាល​១ឆ្នាំ​គឺយូរ​ពេកហើយ

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ