អានតួអត្ថបទ
បទសម្ភាស

លោក ង៉ែត ជូ៖ ដើម្បី​តុល្យភាព ​រដ្ឋាភិបាល​គួរ​ទម្លាក់​បន្ទុក​បង់​ពន្ធ​ចំពោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) កាលពី​ថ្ងៃទី១៥មីនា បាន​ចេញ​​សេចក្តី​ថ្លែង​ការណ៍​​មួយ ​ដោយ​បាន​​បង្ហាញ​​ពី​​ការ​ព្រួយ​បារម្ភ​​ចំពោះ​​សេចក្តី​សម្រេច​​របស់​​ធនា​គារ​​ជាតិ​​កម្ពុជា ​ស្តីពី ​ការ​​ដាក់​​ពិ​ដាន​​អត្រា​ការ​ប្រាក់​​ឥណទាន​​របស់​​គ្រឹះស្ថាន​​មីក្រូហិរញ្ញ​វត្ថុ ​ត្រឹម​តែ​១៨​ភាគរយ​​ក្នុង​​មួយ​​ឆ្នាំ​។ ​សេចក្តី​សម្រេច​​នឹង​​អនុវត្ត​​ចាប់​ពី​​ថ្ងៃទី ​០១ ​ខែមេសា​​ខាង​មុខ​នេះ ​ប៉ុន្តែ​​គណបក្ស​​ប្រជាធិបតេយ្យ​​មូល​ដ្ឋាន ​បាន​ស្នើ​​សុំ​​ឲ្យ​​ធនាគារ​ជាតិ​​ពិចារណា​​ឡើង​វិញ ​ដើម្បី​​បញ្ជៀ​ស​ការ​​ក្ស័យ​​ធន ​របស់​​គ្រឹះ​ស្ថាន​​មីក្រូហិរញ្ញ​វត្ថុ​។ ​មិន​តែ​ប៉ុណ្ណោះ ​សេចក្តី​ថ្លែង​ការណ៍ ​ក៏​បាន​​ស្នើ​សុំ​​ឲ្យ​​រដ្ឋាភិ​បាល​ គួរ​តែ​​ទម្លាក់​​បន្ទុក​​បង់​ពន្ធ​​ចំពោះ​​គ្រឹះស្ថាន​​មីក្រូហិរញ្ញ​វត្ថុ​​ផង​ដែរ​។ ​ក្នុង​នាម​​ជា​​ភ្ញៀវ​​ប្រចាំ​​ថ្ងៃ​​របស់​​វិទ្យុ​​បារាំង​​អន្តរជាតិ​​ RFI​ នៅ​​រាត្រី​​នេះ ​លោក ​ង៉ែត ជូ ​ដែល​ជា​​ទី​ប្រឹក្សា​​សេដ្ឋកិច្ច​​នៃ​​ក្រុម​​ហ៊ុន​​ពិគ្រោះ​​យោបល់​ EMC​ បាន​​យល់​ស្រប​​ចំពោះ​​សេចក្តី​ថ្លែងការណ៍​​នេះ ​និង​​បាន​​លើក​ឡើង​ថា ​ការ​ធ្វើ​​បែប​នេះ ​ក៏​​ដើម្បី​​តុល្យភាព ​និង​​និរន្តរភាព​​នៃ​ប្រតិបត្តិ​ករ​​ទាំង​អស់​។​ខាងក្រោម​នេះ គឺជា​បទសម្ភាសន៍​រប​ស់ វ៉ា សំណព្វ ជាមួយ​លោក ង៉ែត ជូ។ 

លោក ង៉ែត ជូ ទីប្រឹក្សាសេដ្ឋកិច្ចនៃក្រុមហ៊ុនពិគ្រោះយោបល់ EMC ក្នុង​នាម​ជា​ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI​ ថ្ងៃទី ​១៩​ មីនា ​ឆ្នាំ​​២០១៧​។​
លោក ង៉ែត ជូ ទីប្រឹក្សាសេដ្ឋកិច្ចនៃក្រុមហ៊ុនពិគ្រោះយោបល់ EMC ក្នុង​នាម​ជា​ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI​ ថ្ងៃទី ​១៩​ មីនា ​ឆ្នាំ​​២០១៧​។​ @Ngeth chou
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ