បណ្ឌិត គិន ភា៖ «កម្ពុជានិងម៉ាឡេស៊ីមានលក្ខណៈប្រជាធិបតេយ្យទៅតាមស្ថានភាពរៀងៗខ្លួន»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:០៩
តាមរយៈការចោទសួរពីនិស្សិតសកលវិទ្យាល័យភូមិន្ទភ្នំពេញកាលពីថ្ងៃចន្ទ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធា មហាម៉ាត់ ដែលបានបំពេញទស្សនកិច្ចនៅកម្ពុជា បានប្រាប់កម្ពុជាឲ្យជ្រើសរើសការដឹកនាំប្រទេស ទៅតាមកាលៈទេសៈ ស្របតាមវប្បធម៌ អរិយធម៌ ទំនៀមទំលាប់របស់ខ្លួន គឺមិនមែនត្រូវដើរតាមបែបបទប្រជាធិបតេយ្យបង្គាប់បញ្ជា របស់លោកខាងលិចឡើយ។ ជុំវិញបញ្ហានេះ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា ការលើកឡើងរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី គឺបានឆ្លុះបញ្ចាំងពីដំណើរនយោបាយរបស់ម៉ាឡេស៊ីដែរ និងឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែងនៃប្រជាធិបតេយ្យរបស់កម្ពុជា។