បទសម្ភាស
លោក គឹម ហ៊ាង៖ ការចាកចេញរបស់ជនជាតិចិនប៉ះពាល់ខ្លះដល់វិស័យអចលនៈទ្រព្យនៅកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៣៥
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិនាពេលនេះ គឺលោក គឹម ហ៊ាង ប្រធានក្រុមហ៊ុនខ្មែររៀលអ៊ីស្ទែត និងជាប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា។ ក្រុមហ៊ុនអចលនៈទ្រព្យដែលបានរៀបចំពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី៤ នៅថ្ងៃទី៤ខែតុលានេះ ដោយបានដាក់បង្ហាញគម្រោងជាច្រើន ដូចជា ខុនដូ បុរី និងការអភិវឌ្ឍវិស័យសំណង់ចម្រុះនៅកម្ពុជាដែលភាគច្រើនជាគម្រោងធំៗរបស់ថៅកែចិន។ បើតាមលោក គឹម ហ៊ាង ការចាកចេញរបស់ជនជាតិចិនជាច្រើននាក់ ក្រោយរដ្ឋាភិបាលកម្ពុជាបិទល្បែងអនឡាញ គឺប៉ះពាល់ខ្លះដល់ការលូតលាស់នៃវិស័យអចលនៈទ្រព្យនៅកម្ពុជា។