លោកស្រី ចៅស៊ុន កិរិយា៖ អាយស៊ីស៊ី អង្គរ ជាផ្នែកមួយរកជំនួយដើម្បីអភិរក្ស និងអភិវឌ្ឍន៍តំបន់អង្គរ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:៣៨
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះ គឺលោកស្រី ចៅស៊ុន កិរិយា ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា។ អាជ្ញាធរជាតិអប្សរាដែលបានប្រារព្ធខួប២៥ឆ្នាំនៃការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ីអង្គរ។ ព្រឹត្តិការណ៍នេះត្រូវបានបា្ររព្ធពីថ្ងៃទី៤ដល់៥ខែធ្នូនេះនៅខេត្តសៀមរាប ដែលបើកកម្មវិធីដោយប្រមុខរដ្ឋាភិបាលកម្ពុជា និងយាងបិទកម្មវិធីដោយព្រះមហាក្សត្រ។លោកស្រី ចៅស៊ុន កិរិយា បានលើកឡើងថា ការប្រារព្ធពិធីនេះក៏ដើម្បីស្វែងរកការជួយពីអន្តរជាតិដើម្បីអភិរក្ស និងអភិវឌ្ឍន៍តំបន់អង្គរផងដែរ។