អានតួអត្ថបទ
បទសម្ភាស

​លោក​ស្រី ចៅស៊ុន កិរិយា​៖ អាយ​ស៊ី​ស៊ី អង្គរ ជា​ផ្នែក​មួយ​រក​ជំនួយ​ដើម្បី​អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​អង្គរ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​រាត្រី​នេះ គឺ​លោក​ស្រី ចៅស៊ុន កិរិយា ទីប្រឹក្សា​អាជ្ញាធរ​ជាតិ​អប្សរា​។ អាជ្ញាធរ​ជាតិ​អប្សរា​ដែល​បាន​ប្រារព្ធ​ខួប​២៥​ឆ្នាំ​នៃ​ការ​បង្កើត​គណៈ​កម្មាធិការ​អន្តរជាតិ​សម្រប​សម្រួល​កិច្ច​គាំពារ​និង​អភិវឌ្ឍន៍​តំបន់​រមណីយ​ដ្ឋាន​ប្រវត្តិ​សាស្ត្រ​អង្គរ ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​អង្គរ​។ ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​បា្ររព្ធ​ពី​ថ្ងៃ​ទី៤​ដល់​៥​ខែ​ធ្នូ​នេះ​នៅ​ខេត្ត​សៀម​រាប ដែល​បើក​កម្មវិធី​ដោយ​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា និង​យាង​បិទ​កម្មវិធី​ដោយ​ព្រះ​មហាក្សត្រ​។លោក​ស្រី ចៅស៊ុន កិរិយា បាន​លើក​ឡើង​ថា ការ​ប្រារព្ធ​ពិធី​នេះ​ក៏​ដើម្បី​ស្វែង​រក​ការ​ជួយ​ពី​អន្តរជាតិ​ដើម្បី​អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​អង្គរ​ផង​ដែរ​។ 

លោកស្រី ចៅ ស៊ុនកិរិយា
លោកស្រី ចៅ ស៊ុនកិរិយា ©អ៊ឹង ប៊ុនថន
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ