អានតួអត្ថបទ
បទសម្ភាស

​ឧត្តម​សេនីយ៍​ឯក ស្រី ឌឹក៖ «​បើ​ក្រុម​លោក សម រង្ស៊ី ចូល​មក ទាហាន​នឹង​ចាប់ តែ​បើ​ តដៃ​ គឺ​បាញ់​កំទេច​ចោល​»​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ស្ថាន​ភាព​នៅ​តាម​ព្រំដែន កម្ពុជា-ថៃ កំពុង​ស្ថិត​ក្នុង​ការ​ត្រៀម​លក្ខណៈ​ការពារ និង​ទប់​ទល់​ការ​មក​ដល់​របស់​លោក សម រង្ស៊ី ប្រធាន​ស្តី​ទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​គាំទ្រ ជាមួយ​នឹង​កង​ទ័ព ដែល​មាន​ស្រាប់​។ ជាមួយ​គ្នា​នេះ ភាគី​ថៃ​ក៏​បាន​បិទ​រូប​ថត​លោក សម រង្ស៊ី និង​មន្ត្រី​ជាន់​ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ទៀត នៅ​ច្រក​ព្រំ​ដែន​សំខាន់ៗ​ផង​ដែរ​។ លោក​ឧត្តម​សេនីយ៍​ឯក ស្រី ឌឹក មេ​បញ្ជា​ការ​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣ ថ្លែង​ថា ច្រក​ព្រំ​ដែន​នានា​មិន​ត្រូវ​បាន​បិទ​ទេ ដោយ​សារ​ប្រជា​ពល​រដ្ឋ​ចេញ ចូល ប្រកប​មុខ​របរ និង​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​។ មេ​ទ័ព​ធំ ប្រចាំ​ព្រំ​ដែន​កម្ពុជា-ថៃ រូប​នេះ បញ្ជាក់​ថា​កង​ទ័ព នឹង​ចាប់​ខ្លួន​បញ្ជូន​ទៅ​ពន្ធនា​គារ នៅ​ពេល​ដែល​លោក សម រង្ស៊ី និង​អ្នក​គាំទ្រ​ចូល​ជាន់​ដី​កម្ពុជា ហើយ​ប្រសិន​បើ​មាន​ការ​តដៃ លោក​នឹង​បញ្ជា​បាញ់​កំទេច​ចោល​។ 

ឧត្តមសេនីយ៍ឯក ស្រី ឌឹក
ឧត្តមសេនីយ៍ឯក ស្រី ឌឹក @សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ