លោក សាន ដារ៉ាវីដ៖ ការលូកដៃចូលក្នុងការប្រមូលសម្រាម គឺដោយសារឈឺចាប់នឹងការរិះគន់ពីមិត្តបរទេស
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:១២
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺ លោក សាន ដារ៉ាវីដ ប្រធានក្រុមយុវជនសម្រាម ដែលគេល្បីតៗគ្នា តាមរយៈសកម្មភាពប្រមូលសម្រាមនៅលើប្រឡាយទឹកស្អុយបឹងត្របែក ស្ថិតនៅប៉ែកខាងត្បូងទីក្រុងភ្នំពេញ។ តាមរយៈបទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក សាន ដារ៉ាវីដ ថា ការសម្រេចលូកដៃចូលក្នុងសកម្មភាពប្រមូលសម្រាមដែលមានក្លិនស្អុយជាប់ខ្លួននេះ គឺដោយសារឈឺចាប់នឹងពាក្យរិះគន់ពីមិត្តភក្តិបរទេស ហើយបានប្តេជ្ញាបន្តធ្វើសកម្មភាពនេះរហូតដល់ប្រទេសកម្ពុជាស្អាត។ ប៉ុន្តែទន្ទឹមនឹងការប្តេជ្ញាចិត្តនេះ លោកបានសូមអំពាវនាវឲ្យមានការសហការចូលរួមពីប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធ ជាពិសេសពីសប្បុរសជន ជួយបរិច្ចាគថវិការម្នាក់១ដុល្លារ ដើម្បីជួយទ្រទ្រង់ដល់សកម្មភាពរបស់ពួកគេបន្តទៅទៀត។