លោក ហង់ ជួនណារ៉ុន៖ ធនធានមនុស្សត្រូវបានទទួលស្គាល់ខ្ពស់ជាងមុន ក្រោយកំណែទម្រង់ប្រព័ន្ធអប់រំ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:៣៣
ជាងមួយសប្ដាហ៍មុនការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា លោក ហង់ ជួនណារ៉ុន ផ្ដល់បទសម្ភាសដល់វិទ្យុបារាំងអន្តរជាតិRFI ក្នុងនាមជាភ្ញៀវប្រចាំថ្ងៃ។ តាមរយៈសំណួររបស់ អេង គីមហុង លោករដ្ឋមន្ត្រីបានអះអាងថា ក្រសួងអប់រំបានត្រៀមខ្លួនរួចរាល់សម្រាប់ដំណើរការប្រឡងនៅថ្ងៃទី១៩សីហាខាងមុខ ទាំងផ្នែកបច្ចេកទេស និងវិន័យ។ ឆ្លៀតក្នុងឱកាសនេះ លោក ហង់ ជួនណារ៉ុន បានលើកឡើងពីផ្លែផ្កា នៃកំណែទម្រង់វិស័យអប់រំក្នុងពេល៥ឆ្នាំមកនេះ។ ផ្លែផ្កា នោះគឺធនធានមនុស្សនៅកម្ពុជា មានការទទួលស្គាល់ខ្ពស់ជាងមុន ពីសំណាក់អ្នកធ្វើការក្នុងវិស័យធុរកិច្ច រដ្ឋបាលសាធារណៈ និងអង្គការក្រៅរដ្ឋាភិបាល ជាដើម។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ