លោក វន់ ពៅ៖ ការឲ្យជនបរទេសប្រកបរបរស្វ័យនិយោជន៍ឡើងវិញ ប៉ះពាល់ពលរដ្ឋខ្មែរយ៉ាងតិច៣លាននាក់
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:២០
អង្គការ សមាគម និងសហជីពចំនួន ៥៤ស្ថាប័ន នៅថ្ងៃចន្ទនេះបានចេញសេចក្តីថ្លែងការណ៍រួមមួយដោយសំដែងការខកចិត្តយ៉ាងខ្លាំង ចំពោះសេចក្តីប្រកាសស្ដីអំពី "ការអនុញ្ញាតឡើងវិញនៃសកម្មភាពស្វ័យនិយោជន៍ដោយជនបរទេស"។ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាស្ថាប័នមួយក្នុងចំណោមនោះ បានអះអាង ការធ្វើបែបនេះមិនមែនជាការទាក់ទាញការវិនិយោគបរទេសទេ តែបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កម្មករ និងប្រជាពលរដ្ឋកម្ពុជាដែលកំពុងប្រកបមុខរបរវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ប្រតិកម្មនេះគឺបន្ទាប់ពីក្រសួងការងារកាលពីម្សិលមិញបានចេញប្រកាសឲ្យជនបរទេសអាចប្រកបរបរស្វ័យនិយោជន៍ឡើងវិញក្រោយពីក្រសួងការងារបានហាមឃាត់កាលពីជាងមួយខែមុន។