បទសម្ភាស
លោក នេត្រ ភក្ត្រា៖ កិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ាននៅកម្ពុជារយៈពេល២ថ្ងៃមកនេះ ទទួលបានលទ្ធផលល្អ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:០៥
កិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ានលើកទី១៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃអង្គារនេះ បានសម្រេចរបៀបវារៈសំខាន់ៗមួយចំនួន ដូចជាសេចក្តីថ្លែងការណ៍រួមរបស់អាស៊ានស្តីពីការប្រែប្រួលអាកាសធាតុ សេចក្តីព្រាងយុទ្ធសាស្ត្របរិស្ថានអាស៊ាន ការពង្រឹងកិច្ចសហប្រតិបត្តិការវិស័យបរិស្ថានអាស៊ានផងដែរ។ នេះបើតាម លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានកម្ពុជា។ ក្រៅពីនេះ កិច្ចប្រជុំក៏បានលើកឡើងពីការទប់ស្កាត់លំហូរកាកសំណល់ប្លាស្ទិកពីបរទេស និងបញ្ហាផ្សែងអ័ព្ទឆ្លងដែនផងដែរ។