បទសម្ភាស
លោក មាជ សុផាន់ណា៖ «សូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ឱសថដែលមិនមានប្រភពច្បាស់លាស់»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:២៣
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានបង្ហាញពីលទ្ធផលការងាររបស់ខ្លួន ក្នុងការបង្ក្រាបទីតាំងលក់ឱសថ សម័យ-បុរាណចិន ចំនួន៣កន្លែង ដោយរកឃើញប្រភេទថ្នាំមិនប្រក្រតីជាច្រើន។ លោក មាជ សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានថ្លែងថាសមត្ថកិច្ចរបស់លោក បានបើកប្រតិបត្តិការកាលពីពេលថ្មីៗនេះ រិបអូសបានផលិតផលថ្នាំក្លែងក្លាយ និងថ្នាំមិនមានការទទួលស្គាល់នៅលើទីតាំងទាំង៣នេះ ដែលក្នុងនោះភាគច្រើនជាថ្នាំលើកកម្ពស់សុខភាពផ្លូវភេទ។