លោក វេង សាខុន៖ «មន្ត្រីកសិកម្មមួយរូបត្រូវបានបញ្ឈប់តួនាទី ដោយសារមិនសហការល្អក្នុងការទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិក»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:១៨
មន្ត្រីការិយាល័យសុខភាពសត្វ និងផលិតកម្មសត្វមួយរូបនៅក្នុងខេត្តត្បូងឃ្មុំ ត្រូវបានដកចេញពីតំណែងកាលពីថ្ងៃចន្ទម្សិលមិញ ដោយសារមិនបានសហការពេញលេញ ក្នុងការទប់ស្កាត់ការឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិក។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បានព្រមានថានឹងចាត់វិធានការទៅលើមន្ត្រីពេទ្យសត្វណាដែលអសកម្ម ខណៈប្រទេសកម្ពុជាកំពុងរងការឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិកថ្មីៗពីប្រទេសជិតខាង ចំនួន៣ខេត្តបន្ថែមទៀត គឺខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង និងខេត្តតាកែវ។ មកទល់ពេលនេះជ្រូកចំនួន១៦០ក្បាល នៅក្នុងខេត្តទាំង៣ ដែលឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិកត្រូវបានសំលាប់ចោល។ នេះបើតាមលោករដ្ឋមន្ត្រី។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ