អានតួអត្ថបទ
បទសម្ភាស

​លោក វេង សាខុន​៖ «​មន្ត្រី​កសិកម្ម​មួយ​រូប​ត្រូវ​បាន​បញ្ឈប់​តួ​នាទី ដោយ​សារ​មិន​សហការ​ល្អ​ក្នុង​ការ​ទប់​ស្កាត់​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​»​

ចុះផ្សាយ​នៅ​ថ្ងៃ៖

មន្ត្រី​ការិយាល័យ​សុខ​ភាព​សត្វ និង​ផលិតកម្ម​សត្វ​មួយ​រូប​នៅ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ ដោយ​សារ​មិន​បាន​សហការ​ពេញ​លេញ ក្នុង​ការ​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​។ រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន បាន​ព្រមាន​ថា​នឹង​ចាត់​វិធាន​ការ​ទៅ​លើ​មន្ត្រី​ពេទ្យ​សត្វ​ណា​ដែល​អសកម្ម ខណៈ​ប្រទេស​កម្ពុជា​កំពុង​រង​ការ​ឆ្លង​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ថ្មីៗ​ពី​ប្រទេស​ជិត​ខាង ចំនួន​៣ខេត្ត​បន្ថែម​ទៀត គឺ​ខេត្ត​ត្បូងឃ្មុំ ខេត្តស្វាយ​រៀង និង​ខេត្ត​តាកែវ​។ មក​ទល់​ពេល​នេះ​ជ្រូក​ចំនួន​១៦០​ក្បាល នៅ​ក្នុង​ខេត្ត​ទាំង​៣ ដែល​ឆ្លង​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ត្រូវ​បាន​សំលាប់​ចោល​។ នេះ​បើ​តាម​លោក​រដ្ឋ​មន្ត្រី​។ 

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ
លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ
ផ្សាយពាណិជ្ជកម្ម

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ