អានតួអត្ថបទ
បទសម្ភាស

​លោក កែវ វី​៖ ​ទឹក​ជំនន់​សម្លាប់​ក្មេង​ស្រី​ម្នាក់ ខណៈ​មនុស្ស​ជាង​១៦០០​គ្រួសារ​ត្រូវ​ជម្លៀស​ទៅ​ទី​ទួល​សុវត្ថិភាព​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជំនន់ទឹក​ភ្លៀង​កំពុងវាយ​លុក​ប្រទេស​កម្ពុជា​នៅ​ខេត្ត​ភាគ​ខាង​កើត និង​ខេត្ត​ភាគ​ខាង​លិច​ដែល​ជាប់​សមុទ្រ​ចាប់​ពីយប់​ថ្ងៃទី៨​សីហា ម្សិល​មិញ​។ ទឹក​ជំនន់​នេះ បាន​សម្លាប់​ក្មេង​ស្រី​ម្នាក់​នៅ​ខេត្ត​រតនៈគិរី ខណៈ​មនុស្ស​ជាង​១៦០០​គ្រួសារ​ត្រូវបាន​ជម្លៀស​ទៅ​រក​ទីទួល​មាន​សុវត្ថិភាព។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ លោក កែវ វី អ្នក​នាំ​ពាក្យ​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ។ ជាមួយ​គ្នា​នោះ នៅ​ខេត្ត​ព្រះ​សីហនុ​វិញ ជំនន់​ទឹក​ភ្លៀង​ក៏​កំពុង​បង្ក​ផល​វិបាក​យ៉ាង​ខ្លាំង​ដល់​ប្រជាជន​ផង​ដែរ។ 

លោក កែវ វី អ្នកនាំពាក្យអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
លោក កែវ វី អ្នកនាំពាក្យអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ