បទសម្ភាស
លោក ទៀ បាញ់៖ «ការអំពាវនាវរបស់ លោក សម រង្ស៊ី ទៅកាន់កងទ័ព គឺជារដ្ឋប្រហារ»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៣៧
លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថាលោកមិនចាប់អារម្មណ៍ពីការលើកឡើងរបស់លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ ជុំវិញការអំពាវនាវឲ្យកងទ័ព បែរចុងកាណុងប្រឆាំងនឹងថ្នាក់ដឹកនាំរដ្ឋាភិបាលក្រុងភ្នំពេញបច្ចុប្បន្នទេ។ ក៏ប៉ុន្តែលោក ចាត់ទុកថា សកម្មភាពរបស់លោក សម រង្ស៊ី គឺជារដ្ឋប្រហារ។ ជាមួយគ្នានេះ លោក ទៀ បាញ់ ក៏បានបញ្ជាក់ដែរថា កងទ័ពបានត្រៀម នឹងដាក់ពង្រាយតាមព្រំដែនកម្ពុជាជាយូរមកហើយ ពោលគឺតាំងពីពេល ដែលមានដីកាតុលាការបញ្ជាឲ្យចាប់ខ្លួនលោក សម រង្ស៊ី និងមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិម្ល៉េះ។