បទយកការណ៍
បុណ្យខួប៣ឆ្នាំបណ្ឌិត កែម ឡី៖ គ្រួសារបន្តអំពាវនាវរកយុត្តិធម៌
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:៥៣
ពិធីបុណ្យគម្រប់ខួប៣ឆ្នាំរបស់លោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយនិងសង្គមត្រូវបានក្រុមគ្រួសាររបស់លោកធ្វើឡើងនៅឯស្រុកកំណើតរបស់លោកក្នុងស្រុកត្រាំកក់ ខេត្តតាកែវ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ។ ទោះបីមានឃាតករម្នាក់ត្រូវបានកាត់ទោសក្តី ប៉ុន្តែក្រុមគ្រួសាររបស់លោកនៅតែបន្ត ជំរុញឲ្យសមត្ថកិច្ចរកយុត្តិធម៌ ក៏ដូចជា ស្វែងរកអ្នកពាក់ព័ន្ធ និងអ្នកបញ្ជាឲ្យសម្លាប់លោកបណ្ឌិត។