អានតួអត្ថបទ
បទសម្ភាស

​លោក ​ជិន ​ម៉ា​លីន​៖ សមត្ថ​កិច្ច​នឹង​បន្ត​ចាប់​ខ្លួន​អ្នក​គាំទ្រ​ផែន​ការ​ លោក សម រង្ស៊ី ​ទោះ​មាន​ចំនួន​ច្រើន​ក៏​ដោយ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ មនុស្ស​បីនាក់​ថែម​ទៀតហើយ​ត្រូវបាន​អាជ្ញាធរ​កម្ពុជា​ចាប់ខ្លួន​តាម​ដីកា​របស់​តុលាការ​ក្រោម​បទ​ចោទ រួមគំនិត​ក្បត់។ ចំនួន​នេះ ធ្វើឱ្យ​អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​ព្រោះ​គាំទ្រ​ផែនការ​ចូល​ស្រុក​របស់លោក​សម រង្ស៊ី​វិញ បាន​កើនឡើង​ជិត៤០នាក់​ហើយ។ ការចាប់ខ្លួន​នេះ ធ្វើឡើង​បន្ទាប់ពី​អតីត​ចៅសង្កាត់​បក្សប្រឆាំង​មួយរូប​បាន​ចូល​សារភាព​នៅមុខ​អាជ្ញាធរ​កាលពី​ម្សិលមិញ​ក្រោយ​រង​ការចោទប្រកាន់​ពី​តុលាការ​ក្រុងភ្នំពេញ។ លោក​ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​អះអាង​នៅក្នុង​បទសម្ភាសន៍​ជាមួយ​វណ្ណ សុគន្ធា នៅ​រាត្រី​នេះ​ថា អ្នក​ដែល​ចូល​សារភាព​អាច​នឹងត្រូវ​តុលាការ​សម្រាលទោស​ឱ្យ។ ប៉ុន្តែ​អ្នក​ដែល​ត្រូវបាន​តុលាការ​ចោទប្រកាន់​រួចហើយ គឺ អាជ្ញា​ធរមាន​សមត្ថកិច្ច​នឹង​បន្ត​តាម​ចាប់ខ្លួន ទោះ​ក្នុង​ចំនួន​ច្រើនយ៉ាង​ណាក៏ដោយ។ 

លោកជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
លោកជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា @Chin Malin Facebook
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ