បទសម្ភាស
លោក អ៊ឹម បុរិន្ទ៖ «ចូលឆ្នាំចំថ្ងៃអាទិត្យ ទំនាយថាអំបិលនឹងឡើងថ្លៃ»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:៥៧
ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ នឹងឈានចូលមកដល់នៅថ្ងៃអាទិត្យទី១៤ខែមេសាខាងមុខនេះ។ ឆ្លៀតក្នុងឱកាសនេះ លោក អ៊ឹម បុរិន្ទ អគ្គលេខាធិការរង គណៈកម្មការរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអ្នកដឹកនាំគណៈកម្មាធិការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទំលាប់ខ្មែរ បានថ្លែងថា ក្រៅពីទំនាយថាអំបិលឡើងថ្លៃ ទំនាយក៏បានទាយដែរថាជំទាវឃុនណាងក្តៅក្រហាយចិត្ត តែនាម៉ឺន មន្ត្រីរាជការនឹងបានសុខសប្បាយ។