បណ្ឌិត ឡេង ធារិទ្ធ៖ ការរៀបចំកិច្ចប្រជុំអាស៊ី-អឺរ៉ុប គឺកម្ពុជាចំណេញទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:២៧
នៅឆ្នាំ២០២០ខាងមុខនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) ដែលមានមេដឹកនាំប្រទេសនានាជាង៥០មកចូលរួម។ មុនកិច្ចប្រជុំនេះ វិទ្យាស្ថានចក្ខុវិស័យអាស៊ី បានបញ្ចេញនូវសៀវភៅមួយក្បាលជាភាសាអង់គ្លេសមានចំណងជើងថា "Cambodia's ASEM Chairmanship 2020: Small Country with Big Tasks" ឫជាភាសាខ្មែរថា «កម្ពុជាជាប្រធានរៀបចំកិច្ចប្រជុំអាស៊ីអឺរ៉ុបឆ្នាំ២០២០៖ ប្រទេសតូចជាមួយភារកិច្ចធំ»។ និយាយដល់កិច្ចប្រជុំនេះ លោកបណ្ឌិត ឡេង ធារិទ្ធ នាយកមជ្ឈមណ្ឌលមេគង្គសម្រាប់ការសិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ីដែលជាភ្ញៀវប្រចាំថ្ងៃរបស់យើងបានគូសបញ្ជាក់ថា ការទទួលរៀបចំនូវកិច្ចប្រជុំដ៏ធំនេះ កម្ពុជានឹងទទួលបានផលចំណេញទាំងផ្នែកសេដ្ឋកិច្ច និង នយោបាយ។