បទសម្ភាស
លោក លាង ដឺលុច៖ នវានុវត្តន៍ចាំបាច់សម្រាប់សារព័ត៌មាន នៅក្នុងយុគសម័យឌីជីថល
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:៣៧
សន្និសីទកំពូលសារព័ត៌មានអាស៊ី ដែលកំពុងរៀបចំធ្វើនៅក្នុងខេត្តសៀមរាប បានរំកិលចូលដល់ថ្ងៃទី៣ហើយ នៅថ្ងៃពុធ ទី១២មិថុនានេះ។ អង្គសន្និសីទបានជជែកពិភាក្សាលើប្រធានបទជាច្រើន ក្នុងនោះក៏មានផងដែរ ប្រធានបទទាក់ទងនឹងបញ្ហាថវិកាសម្រាប់ទ្រទ្រង់អង្គភាពព័ត៌មានដែលបានក្លាយជាការប្រឈមខ្លាំង នៅក្នុងយុគសម័យឌីជីថល។ លោក លាង ដឺលុច នាយកប្រតិបត្តិសារព័ត៌មានអនឡាញថ្មីៗ ដែលជាភ្ញៀវប្រចាំថ្ងៃរបស់យើង លើកឡើងថា គឺមានតែការធ្វើនវានុវត្តន៍នៅក្នុងការផលិតព័ត៌មានទេ ទើបអាចដោះស្រាយបញ្ហានេះបាន។