លោក កែវ វី៖ ខេត្តចំនួន១១ក្នុងចំណោម២៥រាជធានីខេត្តនៃកម្ពុជា កំពុងប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:១៣
ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី ១២ មីនា បានចេញសេចក្តីជូនដំណឹងពីការព្យាករអាកាសធាតុលើកទី២សម្រាប់រដូវប្រាំង និងដើមរដូវវស្សាឆ្នាំ ២០១៩។ ក្នុងសេចក្តីជូនដំណឹងនោះ ក្រសួងបានសំណូមពរឲ្យពលរដ្ឋបន្តចូលរួមថែរក្សាទឹកទុកសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំ និងអំពាវនាវឲ្យសាធារណជនទាំងអស់ ត្រូវតែបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ ពិសេសការឡើងកំដៅ នៅក្នុងអំឡុងខែមេសានិងឧសភាខាងមុខនេះ។ ប្រឈមនឹងបញ្ហានេះ អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី បានអះអាងថា គិតត្រឹមថ្ងៃទី ១៣ មីនានេះ មានខេត្តចំនួន១១កំពុងប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ ក្នុងនោះខេត្តបាត់ដំបង កំពង់ធំ កោះកុង និងខេត្តព្រះសីហនុ ប្រឈមធ្ងន់ធ្ងរជាងគេ។ ក្រៅពីនោះស្រូវប្រជាពលរដ្ឋជាងមួយពាន់ហិកតារងការខូចខាត តែមិនបណ្ដាលអោយប្រជាពលរដ្ឋស្លាប់នោះទេ ប៉ុន្តែការកើនឡើងកម្ដៅនៅកម្ពុជាមិនបណ្ដាលអោយប្រជាពលរដ្ឋរងគ្រោះរហូតដល់ស្លាប់បាត់បង់ជីវិតនោះទេ។ តើអ្វីទៅជាវិធានការរបស់អាជ្ញាធរដ្ឋាភិបាល ប្រឈមនឹងស្ថានភាពនេះ?