អានតួអត្ថបទ
បទសម្ភាស

​លោក កែវ វី៖ ​ខេត្ត​ចំនួន​១១​ក្នុ​ង​ចំណោម​២៥​រាជ​ធានី​ខេត្ត​នៃ​កម្ពុជា ​កំពុង​ប្រឈម​នឹង​ការ​ខ្វះ​ខាត​ទឹក​ប្រើ​ប្រាស់​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រសួង​ធនធាន​ទឹក និង​ឧតុ​និយម កាល​ពី​ថ្ងៃ​ទី ១២ មីនា បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ពី​ការ​ព្យាករ​អាកាសធាតុ​លើក​ទី២​សម្រាប់​រដូវ​ប្រាំង និង​ដើម​រដូវ​វស្សា​ឆ្នាំ ២០១៩​។ ក្នុង​សេចក្តី​ជូន​ដំណឹង​នោះ ក្រសួង​បាន​សំណូម​ពរ​ឲ្យ​ពលរដ្ឋ​បន្ត​ចូល​រួម​ថែ​រក្សា​ទឹក​ទុក​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ជីវ​ភាព​ប្រចាំ និង​អំពាវ​នាវ​ឲ្យ​សាធារណជន​ទាំង​អស់ ត្រូវ​តែ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​រន្ទះ និង​ខ្យល់​កន្ត្រាក់ ពិសេស​ការ​ឡើង​កំដៅ នៅ​ក្នុង​អំឡុង​ខែ​មេសា​និង​ឧសភា​ខាង​មុខ​នេះ។ ប្រឈម​នឹង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ លោក កែវ វី បាន​អះ​អាង​ថា គិត​ត្រឹម​ថ្ងៃទី ១៣ មីនា​នេះ មាន​ខេត្ត​ចំនួន​១១​កំពុង​ប្រឈម​នឹង​ការ​ខ្វះ​ខាត​ទឹក​ប្រើ​ប្រាស់ ក្នុង​នោះ​ខេត្ត​បាត់​ដំបង កំពង់​ធំ កោះ​កុង និង​ខេត្ត​ព្រះ​សីហនុ ប្រឈម​ធ្ងន់​ធ្ងរ​ជាង​គេ​។ ក្រៅ​ពី​នោះ​ស្រូវ​ប្រជា​ពលរដ្ឋ​ជាង​មួយ​ពាន់​ហិក​តារង​ការ​ខូច​ខាត តែ​មិន​បណ្ដាល​អោយ​ប្រជាពលរដ្ឋ​ស្លាប់​នោះ​ទេ ប៉ុន្តែ​ការ​កើន​ឡើង​កម្ដៅ​នៅ​កម្ពុជា​មិន​បណ្ដាល​អោយ​ប្រជា​ពលរដ្ឋ​រង​គ្រោះ​រហូត​ដល់​ស្លាប់​បាត់​បង់​ជីវិត​នោះ​ទេ​។ តើ​អ្វី​ទៅ​ជា​វិធាន​ការ​របស់​អាជ្ញាធ​រដ្ឋាភិបាល ប្រឈម​នឹង​ស្ថាន​ភាព​នេះ​? 

លោក កែវ វី អ្នកនាំពាក្យអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
លោក កែវ វី អ្នកនាំពាក្យអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ