អានតួអត្ថបទ
បទសម្ភាស

​វេជ្ជ​បណ្ឌិត ហ៊ុល រ៉េកុល៖ «​មនុស្ស​ចំនួន​១៥​នាក់ បាន​ស្លាប់​ដោយ​សារ​គ្រុន​ឈាម​ចំនួន​៩ពាន់​ករណី​»​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជំងឺ​គ្រុន​ឈាម រហូត​មក​ទល់​ពេល​នេះ​គឺ​រយៈ​ពេល​២០​សប្តាហ៍ បាន​កើត​ឡើង​ជាង​៩ពាន់​ករណី​ហើយ​នៅទូទាំង​ប្រទេស ដោយ​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​១៥​នាក់ និង​បាន​កើន​ឡើង​៤ដង​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០១៨​។ លោក វេជ្ជ​បណ្ឌិត ហ៊ុយ រ៉េកុល ប្រធាន​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ឈាម ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ បាន​ថ្លែង​ថា​ជំងឺ​គ្រុន​ឈាម​នៅ​ឆ្នាំ​២០១៩​នេះ នឹង​កើន​ឡើង​រហូត​ដល់​ប្រមាណ​ជា​៥ម៉ឺន​ករណី​។ តាម​លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ឆ្នាំ​២០១៩​នេះ​គឺ​ជា​វដ្ត​នៃ​ការ​ផ្ទុះ​រាល​ដាល នៃ​ជំងឺ​គ្រុន​ឈាម មិន​ចំពោះ​តែ​ប្រទេស​កម្ពុជា​ទេ គឺ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ទាំង​មូល​។ 

វេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម
វេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម @សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ