លោក សុង សារ៉ន៖ ការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបនឹងកើនឡើងវិញ នៅចុងឆ្នាំនេះ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៥០
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។ ឆ្លើយតបនឹងភាពមិនច្បាស់លាស់នៃការដកប្រព័ន្ធអនុគ្រោះពន្ធ EBA លោក សុង សារ៉ន ក្នុងនាមជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានអះអាងថា កម្ពុជាបានត្រៀមផ្លូវដើរចំនួនពីររួចហើយ។ សូមបញ្ជាក់ថា តាមរបាយការណ៍នាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល ៩ខែ ឆ្នាំ២០១៩ សម្រេចបាន៣៩៨- ៥៨៦ តោនកើនឡើង ២.៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ក្នុងនោះការនាំចេញទៅទីផ្សារចិនមាន ១៥៧ ៧៩៣តោន កើនឡើងជាង៤៤ភាគរយ និងទៅទីផ្សារអឺរ៉ុបមានចំនួន១៣៥ ៤៧១ តោន ធ្លាក់ចុះជិត៣០ភាគរយ។ យ៉ាងណាក្តី លោកឧកញ៉ា សុង សារ៉ន សង្ឃឹមថា នៅចុងឆ្នាំ២០១៩នេះ ការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបនឹងកើនឡើងវិញ។ តើមានមូលហេតុអ្វីខ្លះ?