អានតួអត្ថបទ
បទសម្ភាស

​លោក ជុក ជំនោ៖ ​ការ​បើក​ឲ្យ​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​អង្គរ​ពេល​រាត្រី​ គឺ​ត្រូវ​មាន​ការ​សម្រេច​ពី​ភាគី​ពាក់​ព័ន្ធ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រសួង​ទេសចរណ៍​បាន​បើក​កិច្ច​ប្រជុំ​មួយ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ដើម្បី​ពិនិត្យ​មើល​ពី​ការងារ​ទេសចរណ៍​រយៈ​ពេល​៩ខែ​មក​នេះ និង​ទិស​ដៅ​ដែល​ត្រូវ​ធ្វើ​បន្ត​។ ឆ្លើយ​តប​នឹង​ការ​ធ្លាក់​ចុះ​ចំនួន​ភ្ញៀវ​ទេសចរទៅ​កាន់​ខេត្ត​សៀម​រាប ក្រសួង​ទេសចរណ៍​នឹង​ដាក់​ឲ្យ​ដំណើរ​ការ​គម្រោង Angkor Night ពោល​គឺ​បើក​ឲ្យ​ភ្ញៀវ​អាច​ចូល​ទស្សនា​អង្គរវត្ត​នា​ពេល​រាត្រី ដោយ​ដាក់​ភ្លើង​បំភ្លឺ​នៅ​តាម​ប្រាសាទ​។ គម្រោង Angkor Night គឺ​ជា​គំនិត​ផ្តួច​ផ្តើម​មួយ​ក្នុង​ចំណោម​គំនិត​ផ្តួច​ផ្តើម​ចំនួន​៤ សម្រាប់​ដាក់​បញ្ចូល​ក្នុង​ផែន​ការ​ចំពោះ​មុខ ដើម្បី​ដោះ​ស្រាយ​បន្ទាន់​នូវ​បញ្ហា​ធ្លាក់​ចុះ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​មក​លេង​ខេត្ត​សៀម​រាប​។ លោក ជុក ជំនោ ប្រធាន​នាយក​ដ្ឋាន​ទេសចរណ៍ បាន​បញ្ជាក់​ថា ការ​បើក​ឲ្យ​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​អង្គរ​ពេល​រាត្រី​គឺ​ត្រូវ​មាន​ការ​សម្រេច​ពី​ភាគី​ពាក់​ព័ន្ធ​។ 

លោក ជុក ជំនោ ប្រធាននាយកដ្ឋានទេសចរណ៍
លោក ជុក ជំនោ ប្រធាននាយកដ្ឋានទេសចរណ៍ @សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ