បទសម្ភាស
លោក ឡុង កុសល៖ «កង្វះខាតទឹកនឹងមិនប៉ះពាល់ដល់ប្រាសាទអង្គរទេ»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:០៧
តំបន់រមនីយដ្ឋានអង្គរ កំពុងទទួលឥទ្ធិពលអែលនីណូ ដែលធ្វើឲ្យមានការប្រឈមនឹងការខ្វះខាតទឹកនៅរដូវប្រាំងនេះ។ ក៏ប៉ុន្តែលោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ថ្លែងថា ទោះជាទឹកនៅតំបន់អង្គរមានការខ្វះខាត ឬក៏រីងខ្លាំង ក៏មិនមានផលប៉ះពាល់ទៅដល់ប្រាង្គប្រាសាទអង្គរដែរ។ លោក ឡុង កុសល បញ្ជាក់ថាការខ្វះទឹកតំបន់អង្គរឆ្នាំនេះ ក៏ដោយសារតែអាជ្ញាធរជាតិអប្សរាបើកទ្វារទឹកសង្គ្រោះស្រូវប្រាំងប្រជាពលរដ្ឋ។ តែចាប់ពីពេលនេះតទៅ នឹងលែងមានការបើកទ្វារទឹកទៀតហើយ ខណៈអាជ្ញាធរជាតិអប្សរា កំពុងប្រមូលទឹកទុកនៅជុំវិញតំបន់អង្គរ។