បទសម្ភាស
លោក សម រង្ស៊ី៖ «បណ្ដឹងលោក ហ៊ុន សែន មិនអាចរារាំងដំណើរមាតុភូមិនិវត្តន៍របស់ខ្ញុំបានទេ!»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:៥៦
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិ RFI នាថ្ងៃនេះ គឺលោក សម រង្ស៊ី ប្រធានអតីតគណបក្សសង្គ្រោះជាតិ។ តាមរយៈបទសម្ភាសជាមួយ RFI លោក សម រង្ស៊ី បានប្រកាសស្វាគមន៍បណ្ដឹងរបស់លោក ហ៊ុន សែន និងលោក ឌី វិជ្ជា ដែលប្ដឹងរូបលោកទៅកាន់តុលាការទីក្រុងប៉ារីសប្រទេសបារាំង។ សម្រាប់អ្នកនយោបាយប្រឆាំងចាស់វស្សារូបនេះ បណ្ដឹងរបស់លោក ហ៊ុន សែន ធ្វើឡើងដើម្បីតែបង្វែរការចាប់អារម្មណ៍របស់សាធារណជន ឲ្យងាកចេញពីដំណើរមាតុភូមិនិវត្តន៍របស់លោក នៅថ្ងៃទី០៩វិច្ឆិកាតែប៉ុណ្ណោះ។ និងថា បណ្ដឹងនេះ មិនអាចរារាំងដំណើរវិលចូលស្រុករបស់លោកនាពេលដ៏ឆាប់ខាងមុខនេះបានឡើយ។