បណ្ឌិត ឈាង វណ្ណារិទ្ធិ៖ កម្ពុជាអាចយល់ច្រើនពីភាពលំបាក ដែលទីម័រខាងកើតកំពុងជួបប្រទះ ដើម្បីក្លាយសមាជិកពេញសិទ្ធិរបស់អាស៊ាន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:២២
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះ គឺលោកបណ្ឌិត ឈាង វណ្ណារិទ្ធិ នាយកវិទ្យាស្ថានចក្ខុវិស័យអាស៊ី។ នារយៈពេលចុងក្រោយនេះ ក្នុងជំនួបជាមួយមេដឹកនាំអាស៊ាន លោកនាយករដ្ឋមន្ត្រីកម្ពុជា តែងបានលើកឡើង និងបញ្ហាពីក្តីសង្ឃឹមថា មេដឹកនាំអាស៊ាន គាំទ្រប្រទេសទីម័រខាងកើតជាសមាជិកថ្មីរបស់អាស៊ាន។ ឆ្លើយនឹងសំនួររបស់វិទ្យុបារាំង, លោកបណ្ឌិត ឈាង វណ្ណារិទ្ធិ បានលើកឡើងពីមូលហេតុដែលកម្ពុជាជួយជ្រោមជ្រែង និងគាំទ្រទីម័រខាងកើតជាសមាជិកថ្មីរបស់អាស៊ាន។ លោកបណ្ឌិត ឈាង វណ្ណារិទ្ធិបានលើកឡើងថា កម្ពុជាអាចយល់ច្រើនទាក់ទងនឹងភាពលំបាក ដែលប្រទេសទីម័រខាងកើតកំពុងតែជួបប្រទះក្នុងការដាក់បេក្ខភាពរបស់ខ្លួនជាសមាជិកពេញសិទ្ធិរបស់អាស៊ាន។