អានតួអត្ថបទ
បទសម្ភាស

​លោក សៅ សុភាព៖«​គម្រោង​ព្រៃ​ឡង់​បៃតង​ជំហាន​ទី២ នឹង​ជួយ​ដោះ​ស្រាយ​បញ្ហា​ជា​ច្រើន ដែល​កំពុង​មាន​ការ​ប្រឈម​»​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​សុក្រ​នេះ ក្រសួង​បរិស្ថាន​បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ដំណាក់​កាល​ទី២​ស្តី​ពី​គម្រោង​ព្រៃ​ឡង់​បៃតង​ជាមួយ​នឹង​អង្គ​ការ Tetra Tech ARD ក្រោម​គម្រោង​ជំនួយ​របស់​អង្គ​ការ USAID ដែល​មាន​ទឹក​ប្រាក់​ជាង​២១​លាន​ដុល្លារ សម្រាប់​ឆ្នាំ​២០១៨​ដល់​ឆ្នាំ​២០២៣​។ លោក សៅ សុភាព រដ្ឋ​លេខា​ធិការ​ក្រសួង​បរិស្ថាន​ថ្លែង​ថា តាម​រយៈ​គម្រោង​ព្រៃ​ឡង់​បៃ​តង​នេះ នឹង​ធ្វើ​ឲ្យ​មាន​ការ​ប្រសើរ​ឡើង​ដល់​ការ​ងារ​ល្បាត​របស់​មន្ត្រី​ឧទ្យានុរក្ស និង​ការងារ​អនុវត្ត​ច្បាប់ នៅ​តំបន់​ព្រៃ​ឡង់​ជា​ពិសេស​ចំនូន​៤ខេត្ត គឺ​ខេត្ត​ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ​។ 

លោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថាន​ក្នុង​ពេល​ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI
លោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថាន​ក្នុង​ពេល​ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ