លោក ញ៉ែម អេន៖ «ខ្ញុំបាត់បង់ក្រេឌីត ដោយសារខ្ញុំធ្វើនយោបាយ»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:០៣
លោក ញ៉ែម អេន អតីតអ្នកថតរូបអ្នកទោសនៅគុកទួលស្លែង កាលពីថ្ងៃទី២២ខែមេសាម្សិលមិញ បានដាក់ពាក្យទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំលុបឈ្មោះគណបក្សរបស់លោក ដែលមានឈ្មោះថា «គណបក្សពលកររុងរឿង» ចេញពីបញ្ជី ហើយលោកឈប់ធ្វើនយោបាយចាប់ពីពេលនេះតទៅ។ ការឈប់ពីឆាកនយោបាយរបស់លោក ញ៉ែម អេន ពេលនេះ គឺដោយសារនយោបាយ ធ្វើឲ្យលោកបាត់បង់តម្លៃរូបថតជាប្រវត្តិសាស្ត្រ ហើយលោកត្រូវទៅធ្វើសកម្មភាពសង្គម ជាប្រធានអង្គការអភិវឌ្ឍន៍តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រអន្លង់វែង។ គោលដៅរបស់លោក ញ៉ែម អេន គឺចង់បង្ហាញអ្នកជំនាន់ក្រោយពីប្រវត្តិសាស្ត្រខ្មែរក្រហម និងបង្កើតសារៈមន្ទីរតាំងពិព័រណ៍រូបថតដ៏ច្រើនសន្ធឹកសន្ធាប់ ដែលលោកបានថតនៅជំនាន់វាលពិឃាតនោះ។