បទសម្ភាស
លោក ហង្ស ពុទ្ធា៖ អវត្តមាននៃអតីតបក្សប្រឆាំងមិនមែនជាបញ្ហាដែលត្រូវយកមកផ្ទៀងផ្ទាត់ក្នុងការបោះឆ្នោតក្រុមប្រឹក្សានេះទេ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:០៧
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)។ យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ត្រូវបិទបញ្ចប់នៅម៉ោង១០យប់នេះ។ តាម គជប ការឃោសនា៨ថ្ងៃមកនេះ មិនមានអ្វីខុសប្រក្រតីគួរឲ្យកត់សំគាល់ឡើយ ខណៈមិនមានការចូលរួមពីអតីតបក្សសង្រ្គោះជាតិ។ ប៉ុន្តែលោក ហង្ស ពុទ្ធា ឆ្លើយតបថា អវត្តមាននៃអតីតបក្សប្រឆាំងមិនមែនជាបញ្ហាដែលត្រូវយកមកផ្ទៀងផ្ទាត់ក្នុងការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៣នេះទេ។