អានតួអត្ថបទ
បទសម្ភាស

​លោក​ស្រី មូរ សុខហួរ​៖ ក្រោយ​ថ្ងៃ​ទី២៦តុលា លោក​ស្រី​នឹង​ត្រលប់​ទៅ​ប្រទេស​ថៃ​ជា​ថ្មី​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ RFI នៅ​រាត្រី​នេះ គឺ​លោក​ស្រី មូរ សុខហួរ អនុ​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក​ស្រី មូរ សុខហួរ ដែល​ពេល​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​សហរដ្ឋ​អាមេរិក​ហើយ​នោះ បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ RFIថា លោក​ស្រី​នឹង​វិល​ត្រលប់​មក​កាន់​ប្រទេស​នៅ​តំបន់​អាស៊ាន​វិញ នៅ​ក្រោយ​ថ្ងៃទី ២៦ ខែតុលា ខាង​មុខ​នេះ​។ ការ​អះ​អាង​នេះ គឺ​បន្ទាប់​ពី​លោក​ស្រី ត្រូវ​បាន​អាជ្ញាធរ​ថៃ​ហាម​ឃាត់​មិន​ឲ្យ​ចូល​ទឹកដី​ថៃ​កាល​ពី​ថ្ងៃ​អាទិត្យ ហើយ​ត្រូវ​បាន​បង្ខំ​ឲ្យ​វិល​ត្រលប់​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​វិញ​។ បើ​តាម​លោក​ស្រី មូរ សុខហួរ ករណី​អាជ្ញាធរ​ថៃ​ហាម​ឃាត់​មិន​ឲ្យ​ចូល​ទឹក​ដី​ថៃ នឹង​ត្រូវ​លើក​ឡើង​ដោយ​សមាជិក​សភា​ថៃ​នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​នៅថ្ងៃទី ២៥ តុលា​។ 

លោកស្រី មូរ សុខហួរ​
លោកស្រី មូរ សុខហួរ​ ©សុវណ្ណារា
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ