បទសម្ភាស
បណ្ឌិត ឈាង វណ្ណារិទ្ធិ៖ «ការផ្សារភា្ជប់របស់កម្ពុជាជាមួយចិនតាមរយៈផ្លូវ១ខ្សែក្រវាត់១ នឹងធ្វើឲ្យកម្ពុជាមានទំងន់ខាងនយោបាយ និងសេដ្ឋកិច្ច»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:១៦
វេទិកានៃគម្រោង «ផ្លូវ១ខ្សែក្រវាត់១» ត្រូវរៀបចំធ្វើឡើងនៅប្រទេសចិនជាលើកទី២ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ខែមេសានេះ នៅប្រទេសចិន ដោយមានការចូលរួមពីថ្នាក់ដឹកនាំប្រទេសជាច្រើនមកពីអាស៊ី អាហ្វ្រិក និងអឺរ៉ុប។ ដោយឡែកប្រទេសកម្ពុជា ក៏បានចាត់ទុកការចូលរួមក្នុងវេទិកា ផ្លូវ១ខ្សែក្រវាត់១នេះ ជាការសំខាន់ផងដែរ។ លោកបណ្ឌិត ឈាង វណ្ណារិទ្ធិ នាយកវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានលើកឡើងថា វេទិកានេះជាឱកាសមួយដ៏មានសារៈសំខាន់សម្រាប់កម្ពុជា ក្នុងការផ្សារភ្ជាប់ខ្លួនកាន់តែខ្លាំងទៅក្នុងតំបន់ ជាពិសេសវិស័យ នយោបាយ សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ។