ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/08 12h00 GMT

​លោកស្រី ​ឡុង ​គឹមហ៊ាង​៖ ​ប្រសិន​បើ​នៅ​តែ​គ្មាន​ចម្លើយ​ពី​ស្ថាន​ទូត​រុស្ស៊ី ​ខ្ញុំ​នឹង​ធ្វើ​ការ​តវ៉ា​រាល់​ថ្ងៃ​

​លោកស្រី ​ឡុង ​គឹមហ៊ាង​៖ ​ប្រសិន​បើ​នៅ​តែ​គ្មាន​ចម្លើយ​ពី​ស្ថាន​ទូត​រុស្ស៊ី ​ខ្ញុំ​នឹង​ធ្វើ​ការ​តវ៉ា​រាល់​ថ្ងៃ​
 
លោកស្រី ឡុង គីមហ៊ាង ភរិយារបស់ លោក រ៉ាត់ រ័ត្នមុនី ដែលត្រូវបានតុលាការសម្រេចឃុំខ្លួន ក្រោមបទចោទប្រកាន់ ញុះញង់ឲ្យមានការរើសអើង @RFI

ជា​ថ្មី​ម្ដង​ទៀត នៅ​ថ្ងៃ​ពុធ​ទី​២៧​មីនា​នេះ លោក​ស្រី ឡុង គឹមហ៊ាង បាន​បន្ត​លើក​បដា​តវ៉ា​នៅ​មុខ​ស្ថានទូត​រុស្ស៊ី ឲ្យ​មាន​ការ​ដោះ​លែង​ស្វាមី​របស់​លោក​ស្រី គឺ​លោក រ៉ាត់ រ័ត្នមុនី​។ លោក រ៉ាត់ រ័ត្នមុនី ត្រូវ​បាន​តុលាការសម្រេច​ឃុំ​ខ្លួន ​ក្រោម​បទ​ចោទ​ប្រកាន់ ញុះញង់​ឲ្យ​មាន​ការ​រើស​អើង ក្រោយ​ពី​លោក​ធ្វើ​ការ​បក​ប្រែឲ្យ​បណ្ដាញ​ព័ត៌មាន​រដ្ឋ​រុស្ស៊ី RT ក្នុង​ការ​ផលិត​ឯកសារ​វីដេអូ​ក្រោម​ចំណង​ជើង​ថា ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ​។ ប្រសិន​បើ​នៅ​តែ​គ្មាន​ចម្លើយ​ពី​ស្ថានទូត​រុស្ស៊ីទៀត ​លោក​ស្រី ឡុង គឹមហ៊ាង នឹង​បង្កើន​ការ​តវ៉ា​ពី​មួយ​សប្ដាហ៍​ម្ដង ទៅ​ធ្វើ​ការ​តវ៉ា​ជា​រៀង​រាល់​ថ្ងៃ។ សម្រាប់​លោក​ស្រី ការ​ចោទ​ប្រកាន់​លោក រ៉ាត់ រ័ត្នមុនី ពី​សំណាក់​តុលាការ​ខ្មែរ គឺ​ជា​រឿង​អយុត្តិធម៌​បំផុត​​។ 

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ