បទសម្ភាស
លោក ហេង សួរ៖ កម្ពុជាមិនទាន់ប្រឈមនឹងហានិភ័យស្វ័យប្រវត្តិកម្មការងារទេក្នុងពេល៥ឆ្នាំខាងមុខ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:៥៤
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ។ ក្រសួងការងារ និងភាគីពាក់ព័ន្ធមានអង្គការILOជាដើមបានរៀបចំកិច្ចសន្ទនាថ្នាក់ជាតិមួយនៅថ្ងៃចន្ទស្តីពីអនាគត់ការងារសម្រាប់កម្ពុជា។ បើតាមលោក ហេង សួរ កម្ពុជាមិនទាន់ប្រឈមនឹងហានិភ័យស្វ័យប្រវត្តិកម្មការងារ ដោយសារតែការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យានោះទេ ក្នុងរយៈពេល៥ឆ្នាំខាងមុខទៀត។ ប៉ុន្តែក្រោយរយៈនេះ ក៏ពលរដ្ឋខ្មែរអាចប្រឈមបញ្ហានេះតែថារដ្ឋាភិបាលបានត្រៀមខ្លួនដោះស្រាយហើយ។