ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 05/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 05/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 05/12 12h00 GMT

​លោក​បណ្ឌិត ឆេង គីម​ឡុង​៖ ​បរិយា​កាស​ធុរ​កិច្ច​កម្ពុជា​នៅ​មាន​ចំណុច​ច្រើន​គួរ​កែ​លម្អ ប៉ុន្តែ​ល្អ​ប្រសើរ​ជាង​១០​ឆ្នាំ​មុន​

​លោក​បណ្ឌិត ឆេង គីម​ឡុង​៖ ​បរិយា​កាស​ធុរ​កិច្ច​កម្ពុជា​នៅ​មាន​ចំណុច​ច្រើន​គួរ​កែ​លម្អ ប៉ុន្តែ​ល្អ​ប្រសើរ​ជាង​១០​ឆ្នាំ​មុន​
 
លោកបណ្ឌិត ឆេង គីមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យ @សហការី

ភ្ញៀវប្រចាំថ្ងៃ​របស់​វិទ្យុបារាំង​អន្តរ​ជាតិ​នារា​ត្រី​នេះ គឺ​លោក​បណ្ឌិត​ ឆេង​ គីមឡុង នាយក​នៃ​មជ្ឈ​មណ្ឌល​នវានុវត្តន៍​ផ្នែក​អភិបាល​កិច្ច​ និង​ប្រជាធិបតេយ្យ​របស់​វិទ្យា​ស្ថាន​ចក្ខុ​វិស័យ​អាស៊ី។ កាល​ពី​ថ្ងៃទី២៥ ខែ​តុលា កន្លង ADBបាន​ត្រៀម​ថវិកា១.៤៥ពាន់​លាន​ដុល្លារ សម្រាប់​ជួយ​ដល់​កម្ពុជា ក្នុង​ទម្រង់​ជា​ឥណទាន​សម្បទាន ហិរញ្ញប្ប​ទាន​ឥត​សំណង និង​ជំនួយ​បច្ចេក​ទេស​។ ប្រាក់​ទាំង​នោះ​ក៏​មាន​គោលដៅ​លើក​កម្ពស់​បរិយាកាស​ធុរកិច្ចផង​ដែរ​។ ឆ្លើយ​នឹង​សំនួរ​របស់​វិទ្យុបារាំង​អន្តរជាតិ លោក​បណ្ឌិត ឆេង គីមឡុង លើក​ឡើង​ថា បរិយាកាស​ធុរកិច្ច​នៅ​មាន​ចំណុច​ច្រើន​គួរ​តែ​កែ​លម្អ ប៉ុន្តែ​បើ​ប្រៀបធៀប​នឹង​១០​ឆ្នាំ​មុន គឺ​មាន​ភាព​អំណោយ​ផល​ច្រើន​ជាង​។ លោក​បណ្ឌិត ក៏​យល់​ឃើញ​ដែរ​ថា​ស្ថាន​ភាព​នយោបាយ​បច្ចុប្បន្ន​នេះ ក៏​មាន​ប៉ះពាល់​ខ្លះ ​ដល់​បរិយាកាសធុរកិច្ច​កម្ពុជា​ដែរ​។ 


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ភ្ញៀវប្រចាំថ្ងៃ

    លោក ​នួន ​ប៊ុនថុល​៖ ​ពិបាក​នឹង​សន្និដ្ឋាន​ពី​សុវត្ថិ​ភាព​របស់​នារី​ដែល​បាត់​ខ្លួន​នៅ​កោះរ៉ុង​ព្រោះ​គាត់​ពិសារ​គ្រឿង​ស្រវឹង​ច្រើន​

    ស្វែងយល់បន្ថែម

  • ភ្ញៀវប្រចាំថ្ងៃ

    លោក សេង ទៀក៖ ពង្រឹងការអនុវត្តច្បាប់ឲ្យតឹងរ៉ឹង អាចការពារសត្វផ្សោតពីការស្រកចុះនៃទឹកទន្លេមេគង្គ

    ស្វែងយល់បន្ថែម

  • ភ្ញៀវប្រចាំថ្ងៃ

    លោក​ មាស វីរិទ្ធ​៖ ​«​សមត្ថកិច្ច​នឹង​បង្កើន​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ​បន្ទាប់​ពី​ចាប់​បាន​គ្រឿងញៀន​ករណី​ធំ​ៗ​»

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ