អានតួអត្ថបទ
បទសម្ភាស

លោក ឈាង ផាន់ណារ៉ា៖ ឧបករណ៍​ពន្លត់​អគ្គិភ័យ​បច្ចុប្បន្ន មិន​ឆ្លើយ​តប​នឹង​អាគារ​ខ្ពស់ៗ​ក្នុងក្រុង​ឡើយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

គិត​ត្រឹម​ល្ងាច​នេះ ផល​ប៉ះ​ពាល់​គិត​ជា​ទឹក​ប្រាក់​ជាង​៣លានដុល្លារ បាន​បាត់​បង់ ក្នុង​ហេតុការណ៍​អគ្គិភ័យ ឆេះ​សិប្បកម្ម​ផលិត​ពូក នៅ​ខណ្ឌ​មាន​ជ័យ កាលពី​ម្សិលមិញ។ លោក ឈាង ផាន់ណារ៉ា ស្នងការរង​នគរបាល​រាជធានីភ្នំពេញ ទទួល​បន្ទុក​គ្រប់គ្រង់​អាវុធ គ្រឿងផ្ទុះ និង​អគ្គិភ័យ បាន​ចូល​ខ្លួន​មក​អធិប្បាយ​អំពី​មូល​ហេតុ​ដែល​ក្រុម​សង្គ្រោះ និង​អាជ្ញាធរ​ពុំ​អាច​ជួយ​សង្គ្រោះ​ទីតាំង​សិប្បកម្ម​ដែល​មាន​កម្ពស់​៦​ជាន់​នេះ​បាន។ លោក​ទទួល​ស្គាល់​ថា ឧករណ៍​ពន្លត់អគ្គិភ័យ​របស់​កម្ពុជា​បច្ចុប្បន្ន មិន​បាន​ឆ្លើយតប​នឹង​កំណើន​អគារ​ខ្ពស់ៗ​នៅក្នុង​ទីក្រុង​ឡើយ។ ជាក់​ស្ដែង​លទ្ធភាព​របស់​រថយន្ត​បាញ់​ទឹក មាន​សមត្ថភាព​ពន្លត់​ភ្លើង​បាន​ត្រឹម​អគារ​កម្ពស់​៥​ជាន់ចុះ​ក្រោម​ប៉ុណ្ណោះ។

រូបភាព៖ លោក ឈាង ផាន់ណារ៉ា ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលបន្ទុកគ្រប់គ្រង់អាវុធគ្រឿងផ្ទុះនិងអគ្គិភ័យ
រូបភាព៖ លោក ឈាង ផាន់ណារ៉ា ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលបន្ទុកគ្រប់គ្រង់អាវុធគ្រឿងផ្ទុះនិងអគ្គិភ័យ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ