អានតួអត្ថបទ
បទសម្ភាស

លោក​ឈាង វុន៖ វិសោធន​កម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ គឺ​ធ្វើ​ទៅ​តាម​សភាព​ការ​បច្ចុប្បន្ន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​យប់​នេះ គឺ​លោក​ឈាង វុន សមា​ជិក​គណៈកម្មាធិការ​អចិន្ត្រៃ​រដ្ឋសភា​មក​ពី​បក្ស​កាន់​អំណាច​។ នៅ​ថ្ងៃ​នេះ​គណៈកម្មាធិការ​អចិន្ត្រៃ​រដ្ឋសភា​បាន​បើក​កិច្ច​ប្រជុំ​មួយ ដើម្បី​ពិនិត្យមើល​សំណើ​សុំ​ធ្វើ​វិសោធន​កម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​។ លោក​ឈាង វុន បាន​ឲ្យ​ដឹង​ថា​ការ​ធ្វើវិសោធន​កម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​នៅ​ពេល​នេះ គឺ​ធ្វើ​ទៅ​តាម​សភាព​ការ​បច្ចុប្បន្ន​។ លោក​លើកឡើង​ថា​ ការ​​ចោទ​ប្រកាន់​បក្ស​កាន់​អំណាច​ថា​ធ្វើ​វិសោធន​កម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដើម្បីរំលាយ​បក្ស​ប្រឆាំង គឺ​ជា​ការ​ចោទ​ប្រកាន់​តាម​សតិ​អារម្មណ៍។ 

លោក ឈាង វុន សមា​ជិក​គណៈកម្មា​ធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា ​ប្រធាន​គណៈ​កម្មការ​កិច្ច​ការ​បរទេស​និង​សហប្រតិ​បត្តិការ​អន្តរជាតិ ​ឃោសនា​និង​​ព័ត៌​មាន​ និង​ជាម​ន្ត្រីជាន់​ខ្ពស់​គណបក្ស​ប្រជា​ជនកម្ពុជា។​
លោក ឈាង វុន សមា​ជិក​គណៈកម្មា​ធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា ​ប្រធាន​គណៈ​កម្មការ​កិច្ច​ការ​បរទេស​និង​សហប្រតិ​បត្តិការ​អន្តរជាតិ ​ឃោសនា​និង​​ព័ត៌​មាន​ និង​ជាម​ន្ត្រីជាន់​ខ្ពស់​គណបក្ស​ប្រជា​ជនកម្ពុជា។​ RFI/Siv Chana
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ