កម្ពុជានឹងនាំអង្ករចេញអោយបាន ១លាន៥សែនតោនក្នុង១ឆ្នាំ នៅឆ្នាំ ២០២១
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:៣១
ភ្ញៀវរបស់វិទ្យុបារាំងនៅថ្ងៃចន្ទនេះគឺ លោក ហ៊ឹម ខទៀត មន្ត្រីទំនាក់ទំនងរបស់សហព័ន្ធស្រូវអង្ករកម្ពុជា។ កម្ពុជាមានផែនការនាំអង្ករចេញអោយបាន១លានតោនក្នុងឆ្នាំ ២០១៥។ តែផែនការនេះមិនទទួលបានជោគជ័យនោះទេ។ កម្ពុជាអាចនាំអង្ករចេញបានត្រឹមតែ កន្លះលានតោនតែប៉ុណ្ណោះ។ ទោះបីជាបរាជ័យយ៉ាងដូច្នេះក្តី ក៏កម្ពុជានៅតែមានមហិច្ឆតាក្នុងការនាំស្រូវចេញអោយបានច្រើនដដែល។ តាមរយៈការពិភាក្សាគ្នារវាងដៃគូពាក់ព័ន្ធ នៅក្នុងវេទិការស្រូវអង្ករកម្ពុជាលើកទី ៥ កាលពីព្រឹកមិញ សហព័ន្ធស្រូវអង្ករកម្ពុជា មានគំរោងជំរុញការនាំអង្ករចេញអោយបាន១លាន៥សែនតោនក្នុង១ឆ្នាំ នៅឆ្នាំ ២០២១។ នេះបើតាមលោកលោក ហ៊ឹម ខទៀត មន្ត្រីទំនាក់ទំនងរបស់សហព័ន្ធស្រូវអង្ករកម្ពុជា។