អានតួអត្ថបទ
បទសម្ភាស

​ឧកញ៉ា ហ៊ុន ឡាក់៖«អង្ករ​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ គឺ​ផ្តល់​អត្ថ​ប្រយោជន៍​ច្រើន​ដល់​កេរ្តិ៍​ឈ្មោះ​ប្រទេស​កម្ពុជា​»​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ស្វែង​រក​អង្ករ​ល្អ ​នៅ​ប្រទេស​វៀតណាម​នា​ថ្ងៃ​ទី​១២​ខែតុលា​នេះ ​ដែលមាន​ប្រទេស​នាំ​អង្ករ​ចេញ​ប្រកប​ដោយ​សក្តានុពល​ជា​ច្រើន​ចូល​រួម​ អង្ករ​កម្ពុជា​ត្រូវ​បាន​គណៈកម្មការ​រៀប​ចំ​ប្រកួត​ប្រកាស​ថា ​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​១​ ជា​អង្ករ​ល្អ​ជាង​គេ​លើ​ពិភពលោក​។ ​លោក​ឧកញ៉ា ​ហ៊ុន ឡាក់​ អនុ​ប្រធាន​សហព័ន្ធ​ស្រូវ​ អង្ករ ​កម្ពុជា ​បាន​ប្រាប់​វិទ្យុ​បារាំង​ RFI​ ថា ​គិត​ទាំង​លើក​នេះ​ទៀត​ អង្ករ​កម្ពុជា​បាន​ជា​ប់​ចំណាត់ថ្នាក់​លេខ​១​ ជា​អង្ករ​ល្អ​ជាង​គេ​លើ​ពិភពលោក ​៤​ឆ្នាំ​ជាប់​ៗ​គ្នា​។ ​តាមរយៈ​លទ្ធផល​នេះ ​ធ្វើ​ឲ្យ​ពិភពលោក ​ស្គាល់​អង្ករ​កម្ពុជា​កាន់​តែ​ច្រើន ​និង​នៅតែ​លក់​ទៅ​ក្រៅ​ប្រទេស​មាន​តម្លៃ​ខ្ពស់​ជាង​ប្រទេស​ជិត​ខាង​។ 

លោក​ឧកញ៉ា ហ៊ុន ឡាក់ អនុ​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា
លោក​ឧកញ៉ា ហ៊ុន ឡាក់ អនុ​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ