អានតួអត្ថបទ
បទសម្ភាស

លោក កាំង ម៉ូនីកា៖ ភាគី​ថៅ​កែ​រោង​ចក្រ សម្រេច​យក​តួ​លេខ​១៧៦ ដុល្លារ ជា​ប្រាក់​ខែ​គោល​របស់​កម្មករ​ឆ្នាំ​២០១៩ ដាក់​ទៅ​ក្នុង​កិច្ច​ប្រជុំ​សម្រេច​ចុង​ក្រោយ​ នៅដើមខែតុលា

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ការងារ​បច្ចេក​ទេស​ត្រី​ភាគី ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​ នៅ​ព្រឹក​មិញ​នេះ ​ភា​គី​និយោជក (ថោកែ​រោង​ចក្រ) បាន​យល់​ព្រម​ដំឡើង ​ពី ១៧៥ ដុល្លារ ទៅ ១៧៦ដុល្លារ​ ក្នុងមួយ​ខែ ជូន​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ និង​ដេរស្បែកជើង ខណៈ​ភាគី​និយោជិត​ (កម្មករ) ក៏​បាន​ដក​ថយ​មួយ​ជំហាន ដោយ​បាន​កែ​សម្រួល​ការ​ទាមទារ​របស់​ខ្លួន​ពី​១៩២​ដុល្លារ​ មក​ត្រឹម​១៨៩ដុល្លារ វិញ។ ឆ្លើយតប​នឹង​សំណួរ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ លោក កាំង ម៉ូនីកា អគ្គលេខាធិការ​រង​នៃ​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា (GMAC) ​ អះ​អាង​ថា ភាគី​តំណាង​រោងចក្រ នឹង​មិន​បន្ថែម ឬ​បន្ថយ​តួលេខ ១៧៦ ដុល្លារ នេះ​ទៀត​ឡើយ​។ បើ​តាម​លោក កាំង ម៉ូនីកា ប្រាក់​ឈ្នួល​អប្បរមា ១៧៦ដុល្លារ ក្នុង​មួយ​ខែ នេះ គឺ​មាន​ភាពប្រសើរ​ជាង​ប្រទេស​ក្បែរ​ខាង​រួច​ទៅ​ហើយ​។

លោក​កាំង ម៉ូនីកា អគ្គលេខាធិការ​រង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​(GMAC)
លោក​កាំង ម៉ូនីកា អគ្គលេខាធិការ​រង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​(GMAC) @សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ