អានតួអត្ថបទ
បទសម្ភាស

លោកម៉ក់ ប៊ុនធឿន៖ យើង​មិន​អាច​ហាម​ពលរដ្ឋ​មិន​ឲ្យ​ប្រើ​ថង់​ប្លាស្ទិក​បាន​ទេ តែ​អាច​កាត់​បន្ថយបាន

ចុះផ្សាយ​នៅ​ថ្ងៃ៖

 ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ គឺលោក ម៉ក់ ប៊ុនធឿន មន្រ្តី​កម្មវិធី​អង្គការ​អាក្រា​កម្ពុជា (ACRA Cambodia)។អស់​រយៈពេល​ពីរ​សប្តាហ៍​មក​ហើយ ដែល​អង្គការ​អាក្រាកម្ពុជា (ACRA Cambodia) ដោយ​មាន​កិច្ច​សហការ​ជាមួយ​នឹង​ក្រសួង​បរិស្ថាន ក្រោម​ជំនួយរបស់​សហភាព​អឺរ៉ុប បាន​បើក​យុទ្ធនាការ “បញ្ចូល​ទំនិញ​ក្នុង​ថង់​តែ​មួយ” ក្នុង​គោល​ដៅ​ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ផ្លាស់​ស្ទិក​នៅ​កម្ពុជា។ លោក ម៉ក់ ប៊ុនធឿន មន្រ្តី​កម្មវិធី​របស់​អង្គការ​នេះ​បាន​លើក​ឡើង​ថា ក្នុង​រយៈ​ពេល​២​សប្តាហ៍​មក​នេះ ឥរិយាបថ​របស់​ប្រជាពលរដ្ឋ​កម្ពុជាប្រមាណ​ជា​២០​ទៅ​២៧​ភាគរយ​បាន​ឆ្លើយ​តប​ទៅ​នឹង​យុទ្ធនាការ​នេះ។ លោក​ថា ៖“យើង​មិនអាច​ហាម​ពលរដ្ឋ​មិន​ឲ្យ​ប្រើ​ថង់​ប្លាស្ទិក​បាន​ទេ តែ​អាច​កាត់បន្ថយ​បាន”។​ខាង​ក្រោម​នេះ គឺ​ជា​បទសម្ភាសន៍​របស់​វ៉ា​ សំណព្វ ជាមួយ លោក ម៉ក់ ប៊ុនធឿន។សូម​អញ្ជើញ​ស្តាប់៖ 

លោក ម៉ក់ ប៊ុនធឿន មន្រ្តីកម្មវិធីអង្គការអាក្រាកម្ពុជា (ACRA Cambodia)
លោក ម៉ក់ ប៊ុនធឿន មន្រ្តីកម្មវិធីអង្គការអាក្រាកម្ពុជា (ACRA Cambodia) @RFI/Somnop
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ