អានតួអត្ថបទ
បទសម្ភាស

លោក ជា មុនី​៖ ​១៣​ឆ្នាំ​ក្រោយ​ឃាតកម្ម​សម្លាប់បងប្រុស ​លោកអស់​ជំនឿ​លើ​រដ្ឋាភិបាល​ស្វែង​រក​ឃាត់ករ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​​ប្រចាំ​ថ្ងៃ​​របស់​​វិទ្យុ​​បារាំង​​អន្តរជាតិ ​RFI ​នៅ​​រាត្រី​​នេះ ​គឺ​​លោក ​ជា មុនី ​ទីប្រឹក្សា​​សហជីព​​សេរី​កម្មករ​​នៃ​​ព្រះ​​ជា​​រា​ណា​ចក្រ​​កម្ពុជា ​និង​​ជា​​ប្អូន​ប្រុស​​បង្កើត​​របស់​លោក ជា វិជ្ជា​។​ ឆ្លើយ​តប​​នឹង​​​សំណួរ​​របស់​​វិទ្យុ​​បារាំង​​អន្តរជាតិ ​RFI​ ជុំវិញ​​សំណុំ​រឿង​​ឃាតកម្ម​​កណ្តាល​ទីក្រុង​ភ្នំពេញ​កាល​ពី​​១៣​​ឆ្នាំ​​មុន​​នោះ ​លោក ជា មុនី អះអាង​ថា ​លោក​ហាក់​​អស់​ជំនឿ​​លើ​​រដ្ឋាភិបាល​​បច្ចុប្បន្ន​​​ក្នុង​​ការ​​ស្វែងរក​​ឃាតករ​​និង​​អ្នក​​នៅ​​ពី​​ក្រោយ​ខ្នង​​នៃ​​ឃាតកម្ម​​នេះ​ហើយ​។ ​សូម​បញ្ជាក់​ថា ​ថ្ងៃទី ​២២ ​ខែមករា ​ឆ្នាំ២០១៧នេះ ​គឺ​ជា​​ខួប​១៣​ឆ្នាំ​​គត់ ​នៃ​​ឃាតកម្ម​​បាញ់​សម្លាប់​​លោក ​ជា វិជ្ជា ​ប្រធាន​​សហជីព​​សេរី​កម្មករ​​នៃ​​ព្រះ​រាជាណាចក្រ​​កម្ពុជា​។​ ក្រុម​​អ្នក​​ចូល​រួម​បាន​​​បន្ត​​អំពាវ​នាវ​​​ឲ្យ​​រដ្ឋាភិបាល​​បន្ត​ស្វែង​​រក​​​ឃាតករ​​​យក​មក​ផ្តន្ទាទោស ​ប៉ុន្តែ​​លោក ​ជា មុនី ​បាន​បង្ហាញ​​ការ​​អស់​ជំនឿ​​លើ​​រដ្ឋាភិបាល​ទៅ​ហើយ​។​​  

លោក ជា មុនី ទីប្រឹក្សាសហជីពសេរីកម្មករនៃព្រះជារាណាចក្រកម្ពុជា និងជាប្អូនប្រុសបង្កើតរបស់លោក ជា វិជ្ជា​ ថ្លែង​ក្នុង​ពេល​ប្រារព្ធខួប​នៃ​ការ​បាញ់​សម្លាប់​លោ​ក ជា វិជ្ជា ​នា​ពេល​កន្លង​មក​។​
លោក ជា មុនី ទីប្រឹក្សាសហជីពសេរីកម្មករនៃព្រះជារាណាចក្រកម្ពុជា និងជាប្អូនប្រុសបង្កើតរបស់លោក ជា វិជ្ជា​ ថ្លែង​ក្នុង​ពេល​ប្រារព្ធខួប​នៃ​ការ​បាញ់​សម្លាប់​លោ​ក ជា វិជ្ជា ​នា​ពេល​កន្លង​មក​។​ @Seng thai
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ