អានតួអត្ថបទ
បទសម្ភាស

លោក​ អំ សំអាត​៖ ​លីកាដូ ​ចង់​ឃើញ​ស្ត្រី​ជា​ម្តាយ​និង​ស្ត្រី​មាន​ផ្ទៃ​ពោះ​ក្នុង​ពន្ធនាគារ​ មាន​សេរីភាព​ពេល​បុណ្យ​ចូល​​ឆ្នាំ​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI ​នៅ​រាត្រី​នេះ ​គឺ ​លោក​ អំ ​សំអាត ​នាយករង​ផ្នែក​ឃ្លាំមើល ​និង​ការពារ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ​។ ​សូម​បញ្ជាក់​ថា ​នៅ​ថ្ងៃទី​០៨ ​មេសា ​នេះ ​សម្ព័ន្ធខ្មែរ​ជំរឿន ​និង​ការពារ​សិទ្ធិមនុស្ស ​ហៅកាត់ថា ​លីកាដូ ​បាន​ចេញ​សេ​ចក្តីថ្លែងការណ៍​មួយ ​ដោយ​សំណូមពរ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ ចាត់​វិធានការ​ឱ្យ​បាន​ឆាប់ ​សម្រាប់​ម្ដាយ​ និង​ស្រ្តី​មាន​ផ្ទៃពោះ ​ដែល​កំពុង​ជាប់​ពន្ធនាគារ​អាច​រស់​នៅ​ក្រៅ​ឃុំ​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ​។ ​បើ​តាម​លោក ​អំ ​សំអាត​​ គិត​ត្រឹម​ថ្ងៃ​ចេញ​សេចក្តីថ្លែង​ការណ៍​នេះ ​លីកាដូ នៅ​​មិន​ទាន់​មាន​ស្ត្រី​មាន​ផ្ទៃពោះ​ណា​ម្នាក់ ​ត្រូវ​បាន​ដោះលែង​នៅ​ឡើយ​ទេ​។ ​សូម​ប​ញ្ជាក់​ថា ​បច្ចុប្បន្ន​នេះ ​មាន​កុមារ​ចំនួន​១១៣​នាក់ ​និង​ស្ដ្រី​មាន​ផ្ទៃពោះ​ចំនួន​៣៨​នាក់ ​ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ចំនួន​១៨​ក្នុង​ចំណោម​ពន្ធនាគារ​ចំនួន​២៨ ​ដែល​លីកាដូ​បាន​ធ្វើការ​ឃ្លាំមើល​។ 

​លោក ​អំ សំអាត ​នាយករង​ផ្នែក​ឃ្លាំ​មើល ​និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​។​
​លោក ​អំ សំអាត ​នាយករង​ផ្នែក​ឃ្លាំ​មើល ​និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​។​ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ